ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អតីត​តារាភាពយន្ត នារីរ័ត្ន គ​ន្ធា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​ប្រាកដជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ​ចំពោះ​តារា​សម្តែង​នារីរ័ត្ន គ​ន្ធា ដែល​ជា

រាជធានី​ភ្នំពេញ ៖ អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​ប្រាកដជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ​ចំពោះ​តារា​សម្តែង​នារីរ័ត្ន គ​ន្ធា ដែល​ជាតា​រា​មួយ​ដួង​ក្នុង​ចំណោម​តារាល្បី​ៗ ។ អ្នក​នាង​គ​ន្ធា​មាន​រហស្សនាម​ជាតា​រាទឹក​ភ្នែក ។

បើ​ទោះបីជា​ឃ្លាត​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​អតីត​តារាភាពយន្ត​នារីរ័ត្ន គ​ន្ធា តែងតែ​នឹករលឹក​ដល់​ស្រុក​កំណើត និង​ទស្សនិកជន​ជា​និច្ច ។ ពេល​នេះ​នាង​បាន​សាង​សុភមង្គល​គ្រួសារ​យ៉ាង​សាមញ្ញ​មួយ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មានការ​ចាប់អារម្មណ៍​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បន្ទាប់​ពី​លោក​ដួង សុខ​គា បង្ហាញ​រូបថត​២​សន្លឹក​ដែល​ថត​ជាមួយ​អតីត​តារា​សម្តែង​អ្នក​នាង​នារីរ័ត្ន គ​ន្ធា នៅ​លើ​ទឹកដី​អា​មេ​រិ​ក ទី​ដែល​លោក​កំពុង​ចូលរួម​សម្តែង​ជាមួយ​អ្នក​នាង​កា​ឆ​យ ។

ជាមួយនឹង​រូបថត​២​សន្លឹក​លោក​ដួង សុខ​ភា មិន​បាន​អត្ថាធិប្បាយ​ច្រើន​ទេ ដោយ​លោក​គ្រាន់តែ​បង្ហោះ​សារ​ខ្លី​ថា «​មក​ជួប​រៀមច្បង បងស្រី នារីរ័ត្ន គ​ន្ធា នៅ​ក្នុង​ហាង​មួយ​» ។

ឆ្លើយ​តប​ពី​ការ​សួរនាំ​ពី​មិត្ត​ហ្វេ​ស​ប៊ុ​ក លោក ដួង សុខ​គា គ្រាន់តែ​បាន​បញ្ជាក់​ដោយ​ខ្លី​ថា អ្នក​នាង​នារីរ័ត្ន គ​នា្ធ បាន​បើកហាង​មួយ​ឈ្មោះ​«​ប្រូ​វី​ដិ​ន​» ។

តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​បង្ហាញ​ឲ្យ​ឃើញ​ហាង​របស់​អ្នក​នាង​នារីរ័ត្ន គ​ន្ធា លក់​សម្លៀក​បំពាក់ ស៊ី​ឌី និង​វត្ថុ​អនុស្សាវរីយ៍​របស់​ខ្មែរ ដោយ​ហាង​នោះ​បើក​ជា​យូរ​មក​ហើយ ។

លោក​ដួង សុខ​គា ថា​បច្ចុប្បន្នភាព​នៃ​ជីវិត​របស់​អតីត​តារាភាពយន្ត​នារីរ័ត្ន គ​ន្ធា គឺ​លោក​មិន​ហ៊ាន​សួរនាំ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា បើ​គិត​ពី​វ័យ​របស់​នាង​ទំនងជា​ជាង​៤០​ឆ្នាំ ។

អ្នក​នាង​នារីរ័ត្ន គ​ន្ធា បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​កសាង​ជីវភាព​ថ្មី​លើ​ទឹកដី​អា​មេ​រិ​ក​គិត​រហូត​មក​ដល់​ពេល​នេះ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។

ចាប់​អាជីព​ជា​តារាភាពយន្ត​តាំងពី​អំឡុង​ឆ្នាំ​១៩៨៨ រហូត​ដល់​អំឡុង​ឆ្នាំ​២០០០ អ្នក​នាង​នារីរ័ត្ន គ​ន្ធា សម្តែង​ទាំង​ភាពយន្ត និង​បទ​ចម្រៀង​កាយវិការ​ខារ៉ាអូខេ ។

កាលពី​អំឡុង​ឆ្នាំ​២០១៥ អ្នក​នាង​នារីរ័ត្ន គ​ន្ធា មក​លេង​ស្រុក​ខ្មែរ ហើយ​ត្រូវ​អ្នក​នាង យុគ ចិន្តា អញ្ជើញ​ឲ្យ​បង្ហាញមុខ​ក្នុង​កម្មវិធី​CTN ប៉ុស្តិ៍​លេខ​២១​ដើម្បី​បង្ហាញ​ពី​ដំណើរ​ជីវិត​របស់​នាង ។ ក្នុង​ពេល​នោះ​អ្នក​នាង​នារីរ័ត្ន គ​ន្ធា បញ្ជាក់​ថា ខ្សែភាពយន្ត​ដែល​នាង​សម្តែង​ជា​លើក​ដំបូង​នោះ​គឺ​រឿង​«​ផ្លូវបែក​ជា​បី​» ជាមួយ​លោក​ខៃ ប្រ​សិ​ដ្ឋ របស់​នាយកដ្ឋាន​ភាពយន្ត ។ ក្រោយ​ពី​បង្ហាញ​ស្នាដៃ​ក្នុង​រឿង​ដំបូង​នេះ​រួច​មក​អ្នក​នាង​គ​ន្ធា​ត្រូវ​ផលិត ផ្សេង​ៗ​ឲ្យ​ចូលរួម​សម្តែង​ជា​បន្តបន្ទាប់ ក្នុង​នោះ​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ផង​ដែរ ។

ស្នាដៃ​សម្តែង​របស់​នាង​ប្រមាណ​ជិត​១០០​រឿង ក្នុង​នោះ​ស្នាដៃ​ចុង​ក្រោយ​គឺ​ចម្រៀង​ខារ៉ាអូខេ​រឿង​«​ទុំ​ទាវ​»​របស់​ផលិតកម្ម​ហង្ស​មាស មុន​ពេល​ដែល​នាង​បាន​រៀប​អាពាហ៍ពិពាហ៍ និង​រស់នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០០២ ៕