បុរសម្នាក់ត្រូវបានរន្ទះបា.ញ់ស្លា.ប់ ចោលប្រពន្ធ និងកូនស្រី
ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យអនិច្ចា បុរសម្នាក់មានប្រពន្ធ ទើបមានកូនស្រីម្នាក់អាយុ១ខួប ត្រូវបានរន្ទះបា.ញ់ស្លា.ប់ចោលប្រពន្ធ
ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យអនិច្ចា បុរសម្នាក់មានប្រពន្ធ ទើបមានកូនស្រីម្នាក់អាយុ១ខួប ត្រូវបានរន្ទះបា.ញ់ស្លា.ប់ចោលប្រពន្ធ
ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យអនិច្ចា បុរសម្នាក់មានប្រពន្ធ ទើបមានកូនស្រីម្នាក់អាយុ១ខួប ត្រូវបានរន្ទះបាញ់ស្លាប់ចោលប្រពន្ធ និងកូន។ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ គឺ សៅ អាយុ៣៣ឆ្នាំ នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មានប្រពន្ធឈ្មោះ ប៉េង សារ៉ូ អាយុ៣២ឆ្នាំ និងកូនស្រីម្នាក់ទើបមានអាយុ១ឆ្នាំ ឈ្មោះ សៅ ណាឆា។
នៅមុនពេលកើតហេតុ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល មានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំង ហើយពេលនោះជនរងគ្រោះបានយកមងទៅដាក់ត្រី នៅវាលស្រែម្នាក់ឯងខាងជើងភូមិតាដួលចម្ងាយ៣០០ម៉ែត្រ។ ពេលដែលកំពុងតែដាក់តែរាយមង ស្រាប់តែរន្ទះបាញ់ផាំង បណញដាលឲ្យស្លាប់យ៉ាងអាណោធអាធ័ម ចោលប្រពន្ធ និងកូនស្រី។ ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសាច់ញាតិ និងអ្នកជិតខាងយកមករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ