ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ប្រទះ​ឃើញ គ្រាប់​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​រួច​បាន​មក​រាយការណ៍​ដល់​នគរបាល

ខេត្តតាកែវ ៖ គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​រួច​បាន​មក​រាយការណ៍​ដល់​នគរបាល ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អ​ជ្ញា​ធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ញ្ញា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ សហ​កាណ៍​ជាមួយ​អង្គភាព​ចំ​ចាត់​មីន​កម្ពុជា កម្លាំង​អធិការ​រ​ដ្ឋា​ន​នគ​បាល​ស្រុក​កោះអណ្តែត កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រមេញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃខ្លា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រនាម បាន​ធ្វើការ​ចុះ​ប្រមូល​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​ចំណុច​ភូមិ​ចំបក់​អែម ភូមិ​បន្ទាយ​ធ្លាយ​បាន​ចំនួន​៦​គ្រាប់ មាន​ប្រភេទ​៨២​ម​ម ចំនួន​០២​គ្រាប់ ប្រភេទ​៨១​ម​ម ចំនួន​០២​គ្រាប់ ប្រភេទ​D K៧៥​ម​ម ចំនួន​០១​គ្រាប់ ប្រភេទ​៦០​ម​ម ចំនួន​០១​គ្រាប់ និង​នៅ​ឃុំរ​រនាម ស្រុក​ទ្រាំង ប្រមូល​បាន​ចំនួន​០៣​គ្រាប់ មាន​ប្រភេទ​៦០​ម​ម​ចំនួន​០១​គ្រាប់ ប្រភេទ​បុ​ម​ប៊ី​ចំនួន​០២​គ្រាប់ ដែល​សរុប​បាន​ចំនួន​០៩​គ្រាប់​។

បន្ទាប់​ពី​ប្រមូល​រួច គ្រាប់​ទាំង​០៩​គ្រាប់​ខាងលើ បាន​ប្រគល់​ឱ្យ​អង្គភាព​កំចាត់​មីន យក​ទៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​បំផ្លាញ​ចោល​ផង​ដែរ​។ សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​នោះ កម្លាំង​ជំនាញ​បាន​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ កុំ​ឲ្យ​ប៉ះពាល់​គ្រាប់​មិន​ទាន់​ផ្ទុះ ក្នុង​ករណី​ដែល​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ សូម​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​៕