ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុច​ធូប​ឆេះ​មិន​ទាន់​អស់ ដើរទៅ​ដេក​ផ្ទះ​អ្នក​ជិតខាង​ភ្លើង​ឆេះ​ខ្ទេច

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោកយាយ​វ័យ​៧១​ឆ្នាំ មាន​ជីវភាព​ក្រីក្រ នៅ​ភូមិ​ល្បើក​ស្វាយ

ខេត្តបន្ទាយមានជ័យ ៖ លោកយាយ​វ័យ​៧១​ឆ្នាំ មាន​ជីវភាព​ក្រីក្រ នៅ​ភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយ​ពី​បាន​អុជ​ធូប​រួច មិន​បាន​នៅ​ចាំ​មើល​ធូប​ឆេះ​រលត់​ឲ្យ​អស់​ទេ ហើយ​បាន​ដើរទៅ​ដេក​ផ្ទះ​អ្នក​ជិតខាង ត្រូវ​បាន​ភ្លើង​ធូប​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង នៅ​វេលា​យប់​ម៉ោង​៩ និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​។​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧​នេះ លោក​វរសេនីយ៍ឯក រ៉ែ​ម វីរៈ ស្នងការ​រង ទទួល​ផែន​ព្រំដែន លោកស្រី ទូច វី អភិបាលរង​ស្រុក ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហម​ស្រុក​ស្វាយចេក លោកស្រី​ប្រធាន ក្រុមប្រឹក្សា​ឃុំ​ស្វាយចេក បាន​នាំ​យក​អំណោយ​ជា​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ ទៅ​ចែក​ជូន ដោយ​អំណោយ​១​ផ្នែក​ជា​របស់​អនុ​សាខា​កាកបាទ​ក្រ​ហក​ម​ស្រុក​ស្វាយចេក និង​១​ផ្នែក​ទៀត​ជា​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក​ស្វាយចេក និង​១​ផ្នែក​អំណោយ​របស់​មេឃុំ ស្វាយចេក នគរបាល​ប៉ុស្តិ៍ និង​អាជ្ញា​ភូមិ​។

អំណោយ​ទាំងនោះ​មាន លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក​ស្វាយចេក បាន​ផ្តល់​ជា​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ឧបត្ថម្ភ​តាម​រយៈ លោក​វរសេនីយ៍ឯក រ៉ែ​ម វី​រៈ លោកស្រី​មេឃុំ​ស្វាយចេក ឧបត្ថម្ភ​១០​ម៉ឺន​រៀល​។ អនុ​សាខា​កាកបាទក្រហម​ស្រុក​ស្វាយចេក បាន​ឧបត្ថម្ភ​ជា​គ្រឿ​បរិភោគ ឧបភោគ មាន​អង្ករ​ចំនួន​៥០​គ​,​ក្រ មី​១​កេស ទឹកស៊ីអ៊ីវ ទឹកត្រី​៤​ដប ស្ករស​កន្លះ​គីឡូ​,​ម្សៅ​ស៊ុប​កន្លះ​គីឡូ​និង​ថវិកា​៨​ម៉ឺន​រៀល​។ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយចេក ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួរ និង​អាជ្ញាធរ​ភូមិ​សារុង​២,​ប្រេងឆា​១​លី​ត្រ​។ លោក​វរសេនីយ៍ឯក រ៉ែ​ម វី​រៈ ស្នងការ​រង ទទួល​ផែន​ព្រំដែន ជា​អនុប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ឃុំ​ស្វាយចេក លោកស្រី  ទូច វី អភិបាលរង ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហម​ស្រុក​ស្វាយចេក បាន​ជម្រាប​ជូន​ពី​ការ​ចូលរួម​សោកស្តាយ​បំផុត នូវ​គ្រោះ​មហន្តរាយ​ដោយសារ​គ្រោះថ្នាក់​អគ្គិភ័យ​នេះ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ស្វាយចេក និង​លោក លី សារី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ផង​ដែរ​។

ជាមួយ​ក្នា​នោះ​ដែរ លោក​វរសេនីយ៍ឯក រ៉ែ​ម វី​រៈ និង​លោកស្រី ទូច វី បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ មុន​ដើរទៅ​ណា​មក​ណា ពិនិត្យ​មើល​ភ្លើងចង្ក្រាន​ដែល​ដាំ​ស្ល​រួច​ពន្លត់​ឲ្យ​អស់ អុជ​ធូប​ទៀន​ក៏​ត្រូវ​តែ​ពន្លត់​ចោល​ផង​ដែរ​។ ជាង​នេះ​ទៀត​នា​រដូវវស្សា​នេះ ក៏​ត្រូវ​ការពារ​កូនចៅ​តូច​ៗ​កុំ​បណ្តែតបណ្តោយ​ឲ្យ​លេង​ទឹក​ម្នាក់ឯង ដោយ​គ្មាន​មនុស្ស​ធំ​ទៅ​ជាមួយ ហើយ​ក៏​ត្រូវ​មាន​អនាម័យ​ខ្ពស់​ផង​ដែរ គឺ​ត្រូវ​ពិសារ​ទឹក​ដាំ​ពុះ និយាយ​រួម​គឺ​ហូប​ស្អាត ផឹក​ស្អាត ចៀស​សវាង​កើត​មាន​ជំងឺ​រាគ​រូស​។ បើ​តាម​សេចក្តីរាយការណ៍​របស់​មេ​ភូមិ​ល្បើក​ស្វាយ បាន​ឲ្យ​ដឹង​ថា​៖ លោកយាយ​ឈ្មោះ ចេ​ង អឿ​ន អាយុ​៧១​ឆ្នាំ រស់នៅ​ម្នាក់ឯង​មាន​ជីវភាព​ក្រីក្រ ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ មាន​ទំហំ​៥​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក ហើយ​ផ្ទះ​ដែល​ឆេះ​នេះ ដោយ​ពិនិត្យ​មើលឃើញ​ពី​ស្ថានភាព​គ្រួសារ​លោកយាយ​យ៉ាប់យ៉ឺន ក្រុមការងារ​ក៏​ដូច​ជា​អាជ្ញាធរ​ឃុំ​ភូមិ បាន​ធ្វើ​ឲ្យ តែ​ឥឡូវ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង សូ​ម្បី​តែ​សម្ភារ ខោអាវ ចានឆ្នាំង​ក៏​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​ឡើយ​៕