ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម្ល៉េះ​! គ្រាន់តែ​សង្ស័យ​សោះ កា.ប់​ឥត​ប្រណី​មុខ​កូន​ៗ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​កាប់​ជើង​ប្រពន្ធ​ទាំង​សងខាង នៅ​មុខ​កូន​ៗ​ពីរ​នាក់ ដោយសារ​តែ​សង្ស័យ​ថា​ប្រពន្ធ​លួច​មាន​ថ្មី​។

ប្តី​ចិត្តសាហាវ Kadek Adi Waisaka Putra បាន​លើក​កាំបិត​គំរាម​ប្រពន្ធ Putu Careen ដោយសារ​តែ​គិត​ថា នាង​ផិតក្បត់​។ ដោយ​មិន​បង្អង់​យូរ ទោះបីជា​មានកូន​២​នាក់​អង្គុយ​មើល បុរស​ជា​ប្តី​បាន​កាប់​ជើង​ប្រពន្ធ​ទាំង​សងខាង រហូត​ដល់​ថ្នាក់​ហូរ​ឈាម​ពេញ​ផ្ទះ​។

ប្តី​ឃើញ​ដូច្នេះ​ភ័យ​ពេក ក៏​រត់​យកប្រពន្ធ​ទៅ​មន្ទីរពេទ្យ​នៅ​ជិត​ផ្ទះ​។ ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បង្ខំចិត្ត​កាត់​ប្រអប់ជើង​របស់​នាង​ចោល​ទាំង​សងខាង​។

ក្រោយ​កើតហេតុ បុរស​ជា​ប្តី​ត្រូវ​បាន​ចាប់ខ្លួន ហើយ​អាច​នឹង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដល់​ទៅ​១០​ឆ្នាំ​៕