រោគ​សញ្ញា​បង្ហាញ​ពី​ជំងឺ​វិកលចរិត​អាថ៌​កំបាំង


និយាយ​ច្រើន និយាយ​តែឯង និង​ស្តាប់​មិន​យល់ ជា​សញ្ញា​នៃ​ជំងឺ​វិកលចរិត ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​វិកលចរិត​ជា​ក្រុម​ជំងឺផ្លូវចិត្ត​ធ្ងន់​។ បុគ្គល​ដែល​មាន​ជំងឺ​វិកលចរិត​មិន​អាច​ធ្វើការ​បែងចែក​រវាង​ការណ៍​ពិត និង​ភាព​ស្រមើស្រមៃ​របស់​ពួក​គេ​បាន​ឡើយ ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​យឹ​ម សុ​បុត្រា ឯកទេស​វិកល​វិទ្យា​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវចិត្ត​សាន់​រ៉ា​យ ឱ្យ​ដឹង​ថា​ចាប់ផ្តើម​ពី​១​វិនាទី​ឡើង​ទៅ បើ​ពួក​គេ​មាន​ជំនឿ​ខុស​ប្លែក​ពី​ធម្មតា លឺ​សំឡេង ឬ​មើលឃើញ​អ្វី​ដែល​អ្នកផង​ទាំងពួង​មិន​លឺ ឬ​មើល​មិនឃើញ នោះ​ពួក​គេ​មាន​ជំងឺ​វិកលចរិត​ពិតប្រាកដ​។ ជំងឺ​វិកលចរិត​អាច​នឹង​ប៉ះពាល់​ទៅ​លើ​គ្រប់​អាយុ និង​គ្រប់​ភេទ គ្រប់​ពូជសាសន៍ គ្រប់​កម្រិតជីវភាព គ្រប់​តំបន់ ទីក្រុង​ជនបទ និង​អ្នកមាន​ចំណេះដឹង​គ្រប់​កម្រិត ។

ជំងឺ​នេះ​ហាក់បីដូចជា​ទំនង​បុរស​ច្រើន​ជាង​ស្ត្រី និង​មាន​អាយុ​ចន្លោះ​ពី​១៧​ទៅ​២៨​ឆ្នាំ ។

លោក​សាស្ត្រាចារ្យ​បន្ត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ជំងឺផ្លូវចិត្ត​ធ្ងន់​មាន​ដូច​ជា ៖
-​បញ្ហា​គ្រួសារ​,​សង្គម ។
-​អ​តុល្យភាព​សារធាតុ​គីមី ក្នុង ប្រព័ន្ធ​ប្រសាទ ។
-​ស្ថានភាព​ជំងឺ​ផ្លូវ​កាយ​មួយ​ចំនួន ។
-​ការ​សេពសុរា​,​គ្រឿងញៀន ។
-​ផល់​ប៉ះពាល់​សារធាតុ​គីមី​មួយ​ចំនួន​…​។

ចំពោះ​រោគ​សញ្ញា ក្រុម​គ្រួសារ​ពិបាក​សម្គាល់​ឃើញ​តាំងពី​ដំបូង​នូវ​អាការ​ចាប់ផ្តើម​នៃ​ជំងឺ​វិកលចរិត ប្រសិនបើ​ពួក​គេ​មិន​យកចិត្តទុកដាក់ លើ​អាការ​ទាំងនេះ ។ រោគ​សញ្ញា​ដូច​ជា ៖
-​អាកប្បកិរិយា​ចម្លែក​-​កាច ។
-​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ខ្លួនឯង និង​អ្នក​ដទៃ ។
-​និយាយ​ច្រើន និយាយ​តែឯង និយាយ​ស្តាប់​គ្នា​មិន​យល់ ។
-​មិន​គេង ពួន​សម្ងំ​តែឯង ដើរ ឬ​រត់​ចេញ​ក្រៅ​ផ្ទះ ។
-​ការ​ថយ​ចុះ​នូវ​សកម្មភាព​ប្រចាំ​ថ្ងៃ ឬ​បាត់បង់​ទាំងស្រុង ។
-​សង្ស័យ​ច្រើន​ទៅ​លើ​មនុស្ស​ដែល​រស់នៅ​ជុំវិញ​ពួក​គេ​ថា​ពួក​គេ​ប៉ុនប៉ង​ធ្វើ​អាក្រក់​ទៅ​លើ​ខ្លួន ។
-​មាន​ជំនឿ​ខុស​ប្លែក​ពី​ធម្មតា អួតអាង​ខ្លួនឯង ។
-​លឺ​សំឡេង ឬ​មើលឃើញ​នូវ​អ្វី ប្លែក​ៗ​ដែល​អ្នកផង​ទាំងពួង​នៅ​ជុំវិញ​គេ មិន​ឮ​មើល​មិនឃើញ ។

ខាងលើ​នេះ​ជា​រោគ​សញ្ញា​ដែល​លេចឡើង​ច្បាស់លាស់​ទៅ​ហើយ​ដែល អ្នក​ណា​ៗ​ក៏​គង់​នឹង​ដឹង​បាន​ដែរ​មិន​ចាំបាច់​តែ​អ្នកជំនាញ​នោះ​ទេ ។ ដូច្នេះ​ការ​សង្កេត​ឱ្យ​ឃើញ​សញ្ញា​ជំងឺ​តាំង​តែ​ពី​ដំបូង​មាន​សារសំខាន់​បំផុត ដែល​នាំ​ទៅ​ដល់​ការ​កាត់​បន្ថយ​ប្រាក់ ពេលវេលា និង​ភាព​រ៉ុ​ាំ​រ៉ៃ​របស់​អ្នកជំងឺ ។ ចូរ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​ជួប​ជាមួយ​អ្នកជំនាញ ព្រោះ​ការ​ព្យាបាល​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ប្រសិទ្ធភាព​ដែល​មាន​អ្នកជំងឺ​ខ្លះ​អាច​មានឱកាស​អាច​ជា​សះស្បើយ​បាន​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ