​សម្រេច​ប្ដូរ​​​ប្រធាន​ផ្សារ​ដេប៉ូ និង​ប្រធាន​ផ្សារ​ដើម​គរ…


រាជធានី​ភ្នំពេញ ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច​ផ្លាស់​ប្ដូរ​ភារកិច្ច​ប្រធាន​ផ្សារ​២​រូប ដោយ​កំណត់​ឱ្យ​ប្រធាន​ផ្សារ​ដេប៉ូ ទៅ​ធ្វើ​ជា​ប្រធាន​ផ្សារ​ដើម​គរ ហើយ​ប្រធាន​ផ្សារ​ដើម​គរ ត្រូវ​មក​ធ្វើ​ជា​ប្រធាន​ផ្សារ​ដេប៉ូ​​វិញ ​។

យោង​តាម​សេចក្ដីសម្រេច​របស់​អភិបាល​រាជធានី​ភ្នំពេញ​ ដែល​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​តម្រូវ​ឲ្យ​លោក​សេង សា​រ៉​ន ប្តូរ​ពី​ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​ដើម​គរ ទៅ​ជា​ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​ដេប៉ូ ។ ចំណែកឯ​លោក ឈួ​ន ឆាយា​រិ​ទ្ធ ប្តូរ​ពី​ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​ដេប៉ូ ទៅ​ជា​ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​ដើម​គរ​។

ក្រុម​អាជីវករបាន​កោត​ស​សើរ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មានការ​កែសម្រួល​ប្រធាន​ផ្សារ​បែប​នេះ គឺជា​ការ​កែទម្រង់​ល្អ​មួយ ព្រោះ​កុំឱ្យ​ប្រធាន​ផ្សារ​នីមួយ​ៗ​ក្លាយជា​ស្ដេច​ក្រាញ់ ​ធ្វើបាប​អាជីវករ​នាំ​ឲ្យ​ថ្នាំងថ្នាក់​ដល់​សាលា​រាជធានី​ភ្នំពេញ​និង​រាជរដ្ឋាភិបាល ។ ក្រុម​អាជីវករបាន​សំណូមពរ​ថា ប្រធាន​គណៈកម្មការ​ផ្សារ​នីមួយ​ៗ​គួរតែ​មាន​រយៈពេល​ពី​៣​ ទៅ​៤​ឆ្នាំ ​ឬ​មិន​លើស​​ពី​៥​ឆ្នាំ ទៅ​បាន​ហើយ គឺ​ត្រូវ​តែ​មានការ​ផ្លាស់​ប្តូរ​ចេញ ។

ព្រឹត្តិការណ៍សង្គម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ