ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ហ៊ុន សែន ​៖ កុំ​ស​ង្ឃឹមអា​មេ​រិ​កមកយក​អាវុធ​គីមី អ​ញ្ចឹ​ង​ថវិកា​ពិសេស​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កញ្ញា នេះ​ថា

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កញ្ញា នេះ​ថា ថវិកា​ពិសេស​របស់​រាជរដ្ឋាភិបាល​នឹង​ត្រូវ​យក​មក​ប្រើប្រាស់ ដើម្បី​ចាត់ការ​លើ​គ្រាប់បែក​គីមី​២​គ្រាប់​នៅ​ខេត្តស្វាយរៀង ដែល​អា​មេ​រិ​កបាន​ទម្លាក់​លើ​ទឹកដី​កម្ពុជា កាលពី​សង្គ្រាម​សម័យ​មុន ។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ឯ​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន​សរុប​២.៨៣៨​នាក់ ក្នុង​នោះ មាន​នារី​១.៥៨៧​នាក់ នៃ​សាកលវិទ្យាល័យ​ចេ​ន​ឡា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​ព្រឹក​នេះ​ថា កាលពី​ម្សិលមិញ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែកញ្ញា សម្តេច​បាន​ធ្វើការ​ស្រាវជ្រាវ​ថា តម្រូវការ​សម្រាប់​យក​គ្រាប់​មីន គ្រាប់បែក​គីមី​ចំនួន​ពីរ ត្រូវ​ជម្លៀស​ប្រជាជន​ប៉ុន្មាន​ពាន់​គ្រួសារ​ឯណោះ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ចង្អុលបង្ហាញ​ឲ្យ​ប្រើ​ថវិកា ពិសេស​របស់​រាជរដ្ឋាភិបាល​តែ​ម្តង​ទៅ ព្រោះ​យើង​មាន​គណៈ កម្ម ការ​អាវុធ​គីមី ។ ឥឡូវ​អាវុធ​គីមី​២​គ្រាប់ គ្រាប់បែក​គីមី​តែ​ម្តង ដែល​ជា​អាវុធ​ប្រល័យ​លោក​ដ៏​គ្រោះថ្នាក់ ។ សម្តេច​បាន​បន្ត​ថា អាវុធ​គីមី​នេះ​ហើយ ដែល​ត្រូវ​អា​មេ​រិ​ក​ជា​អ្នកចោទ​សា​ដាម ហូ​សែន (Saddam Hussein) អតីត​ប្រធានាធិបតី​ប្រទេស​អី​ុ​រ៉ា​ក់ ហើយ​អា​មេ​រិ​កបាន​នាំ​កងទ័ព​ទៅ​ផ្តួលរំលំ សា​ដាម ហូ​សែន ដោយ​ចោទ​ថា មាន​អាវុធ​ប្រល័យ​លោក គឺ​អាវុធ​គីមី ប៉ុន្តែ​ទៅ​រក​មិនឃើញ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ទៀត​ថា​៖ «​ឥឡូវ​អា​គ្រាប់បែក​គីមី នៅ​នឹង​ខេត្តស្វាយរៀង​របស់​យើង អ​ញ្ចឹ​ង​ដើម្បី​យក​វា​ចេញ ដោះស្រាយ​វា ត្រូវ​ជម្លៀស​ប្រជាជន​ប៉ុន្មាន​ពាន់​នាក់ ប៉ុន្មាន​ពាន់​គ្រួសារ [..] ខ្ញុំ​បាន​និយាយ​ថា សុំ​ឲ្យ​អា​មេ​រិ​ក​យក ប៉ុន្តែ​ចាំ​ទៅ​ដេក​ដល់​ថ្ងៃ​ងាប់​ទៀត ក៏​អា​មេ​រិ​ក​មិន​មក​យក​ទេ​គ្រាប់​ហ្នឹង ។ បើ​តាម​អ្នកឯកទេស​អាវុធ​គីមី​របស់​យើង ក៏​បាន​ឲ្យ​យោបល់​ថា បើ​ចង់​ធ្វើ ត្រូវធ្វើ​មុន​ក្មេង​ចូល​កង ព្រោះ​អា​ទីតាំង​ហ្នឹង ទីតាំង​ក្បែរ​សាលារៀន ហើយ​មួយ [​ទៀត​] ក្បែរ​វត្ត  ហើយ​មួយទៀត​សាលារៀន ។ ប៉ុន្តែ​បើ​ទោះបី​ក្មេង​ចូល​កង ក៏​ត្រូវ​តែ​ជម្លៀស​ក្មេង​ចេញ​ដែរ នេះ​ហើយ​ជា​លទ្ធផល​សង្គ្រាម​អតីត​កាលដែល​បន្សល់​ទុក​ឲ្យ​យើង ដែល​យើង​ត្រូវ​ដោះស្រាយ ៕