ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុំ គ​ន្ធា ដឹក​ពង​ទាល​ក់តាម​ម៉ូតូអំពាវនាវ​មហាជន​ជួយ​ទិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​អ៊ុំ គ​ន្ធា បានការ​យកចិត្តទុកដាក់​ពី​លោក​ចា រិ​ទ្ធី ផ្តល់​ឱកាស​ឱ្យ​នាង​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​អ៊ុំ គ​ន្ធា បានការ​យកចិត្តទុកដាក់​ពី​លោក​ចា រិ​ទ្ធី ផ្តល់​ឱកាស​ឱ្យ​នាង​ឡើង​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​ទូរទស្សន៍ ខណៈ​ជីវិត​ស្ថិត​ក្នុង​សភាព​ដុនដាប ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាង​អ៊ុំ គ​ន្ធា ត្រូវ​កូនប្រុស​ឌុ​ប​តាម​ម៉ូតូ​ទៅ​ដល់​ឆាក​តន្ដ្រី​មុន​ម៉ោង​ឡើង​សម្តែង​កន្លះ​ម៉ោង ដើម្បី​សម​បទ​ចម្រៀង​៣​បទ ដែល​នាង​ច្រៀង គឺ​បទ «​ថ្ងៃ​លិច​អូន​ស្រណោះ​» «​ខ្ញុំ​ខឹង​នឹង​បងហើយ​» និង​បទ​«​ស្រឡាញ់​បាន​ត្រឹមតែ​នឹក​» ។

លោក​ចា រិ​ទ្ធី លើក​ឡើង​ថា «​ខ្ញុំ​សូម​សរសើរ​សមត្ថភាព​របស់​នាង​អ៊ុំ គ​ន្ធា ដែល​គាត់​នៅ​តែ​ច្រៀង​ពីរោះ​ដដែល មិន​ងាយ​ទេ​សំ​ឡង​គាត់​នៅ​តែ​ល្អ​ហ្នឹង ។ ខ្ញុំ​អាណិត​គាត់ ទើប​ហៅ​គាត់​ឲ្យ​ឡើង​កម្មវិធី​នេះ ហើយ​ខ្ញុំ​នឹង​មើលទៅ​តាម​កម្មវិធី​ផ្សេង​ៗ​ទៀត ដែល​ថា​កម្មវិធី​ណា​នឹង​អាច​ដាក់​គាត់​បាន​ទៀត ព្រោះ​យើង​ដាក់​តារា​ឡើង​ច្រៀង គឺ​តម្រូវ​តាម​ខាង​Sponsor ដែរ ។ ប៉ុន្តែ​អាស៊ី​អាគ្នេយ៍​នឹង​ផ្ដល់​ឱកាស​ដល់​គ្រប់​គ្នា​ដែល​មាន​សមត្ថភាព​នឹង​បញ្ចេញ​ទេព​កោសល្យ គឺ​អាចម​ករក​ខ្ញុំ​បាន​»​។

អ៊ុំ គ​ន្ធា និយាយ​លើ​ឆាក​«​តន្ត្រី​មហាជន​»​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថា​នាង​បែក​ពី​ទស្សនិកជន​ជាង​១១​ឆ្នាំ​ហើយ ។ ពី​មុន​ធ្លាប់​បំពេ​អារម្មណ៍​មហាជន ហើយ​ពេល​ច្រៀង​រាំ​ចប់​ទទួល​បានការ​ទះដៃ​សាទរ​ធ្វើ​ឱ្យ​នាង​សប្បាយ រីករាយ ។ ពេល​នេះ​បានឮ​សំឡេង​បែប​នោះ​ម្តងទៀត​ហើយ ពិតជា​មិន​នឹក​ស្មាន​ដល់ ។

អតីត​តារាចម្រៀង​សិច​ស៊ី​អ៊ុំ គ​ន្ធា និយាយ​ថា «​នាង​ខ្ញុំ​មានឱកាស​បាន​ច្រៀង​ខ្លះ​ហើយ ។​ហើយ​នាង​ខ្ញុំ​ក៏​ចង់​ឆ្លៀតពេល​នេះ​ប្រាប់​បងប្អូន​យើង​ថា​ក្នុង​ចិត្ត​គ្រាន់តែ​ចង់​ដាក់​ពង​ទា​តាម​ម៉ូតូ​ដឹក​លក់​ជាមួយ​កូន​នៅ​តាម​ទីតាំង​ក្បែរ​ផ្ទះ​នាង​ខ្ញុំ​ម្តុំ​ផ្សា​របឹង​ឈូក សំរោង​អណ្តែត ក្រាំងធ្នង់ ឬ​ប្រកាស​លក់​តាម​អន​ឡាញ ដើម្បី​បាន​ប្រាក់​ខ្លះ​ចិញ្ចឹម​កូន គ្រួសារ ម្តាយ ជាង​ដើរ​រក​ជំនួយ​។ ដូចនេះ​មាន​តែ​ពឹង​លើ​បងប្អូន​ជួយ​ទិញ​ពង​ទា​នាង​ខ្ញុំ​ផង ឃើញ​ត្រង់​ណា​ហៅ​ជួយ​ទិញ​តាម​ការ​គួរ​ផង​ដើម្បី​ក្រពះ​» ។

ក្នុងអំឡុងពេល​នាង​អ៊ុំ គ​ន្ធា ខ្វះខាត​មាន​សប្បុរសជន​មួយ​ចំនួន​ជួយ​ឧបត្ថម្ភ មាន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​, អតីត​តារា​សម្តែង​លោក​ខៃ ប្រ​សិ​ដ្ឋ ,​លោក​សា​វិ​ន ហ្វី​លី​ព ,​លោក​ចា រិ​ទ្ធី និង​សិល្បករ​មួយ​ចំនួន​ទៀត​ធ្វើ​ឱ្យ​នាង​មាន​កម្លាំងចិត្ត​ក្នុង​ការ​រស់នៅ ។

អ៊ុំ គ​ន្ធា បាន​រៀប​ការ​ជាមួយ​តារាចម្រៀង​លោក​ផា​ន សុ​ផាត និង​មានកូន​ប្រុស​២​នាក់ ម្នាក់​ឈ្មោះ​ផា​ន សុខ​ពេជ្រ អាយុ​១៥​ឆ្នាំ និង​ឈ្មោះ​ហាស់ សុវណ្ណ អាយុ​១៤​ឆ្នាំ ពេល​នេះ​ពួក​គេ​កំពុង​រៀន​នៅ​អនុ​វិទ្យាល័យ​សំរោង​អណ្ដែត ៕