ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល្បង​​តាក់ស៊ី​ហោះដឹក​អ្នកដំណើរ​ដំបូង​គេ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​»​ផ្សាយ​ថា

«​រ៉​យ​ទ័​រ​»​ផ្សាយ​ថា ​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម សាកល្បង​ការ​ហោះហើរ​របស់​យន្តហោះ​ខ្នាត​តូច​គ្មាន​អ្នកបើកបរ ឬ​«​តាក់ស៊ី​ហោះ​»(Flying Taxi) ។

ព្រះមហាក្សត្រ​Sheikh Hamdan Bin Mohammed គឺជា​ព្រះ​អធិបតី​ក្នុង​ពិធី​នោះ ហើយ​ទ្រង់​បាន​ជិះ​នៅ​លើ​ Drone Volocopter​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ ។ Drone​នោះ​មាន​២​កៅអី និង​ប្រើ​១៨​កង្ហារ អាច​ហោះហើរ​បាន​ដោយ​ប្រព័ន្ធ​បញ្ជា និង​ចំណាយពេល​ប្រហែល​៣០​នាទី ។ ចំពោះ​ករណី​កើត​មាន​ឧប្បត្តិហេតុ​មាន​ឆត្រយោង​ភ្ជាប់​ចំនួន​២​នៅ​ក្បែរ​ខ្លួន ។

យាន​Volocopter​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ទាំង​នៅ​អឺរ៉ុប និង​អា​មេ​រិ​ក​ដើម្បី​ឱ្យ​ក្លាយជា​យាន​ស្ថិត​ក្នុង​ជម្រើស​ដ៏​ល្អ​របស់​អតិថិជន ។

លោក​Florian Reuter​ប្រធាន​ក្រុមហ៊ុន​ថ្លែង​ថា តាក់ស៊ី​ហោះ អតិថិជន​អាច​ហៅ​បាន​តាម​រយៈ​ស្មា​ត​ហ្វូ​ន ហើយ​Drone​នឹង​ទៅ​ទទួល​នាំ​អតិថិជន​ឆ្ពោះទៅ​គោលដៅ ។ លោក​បញ្ជាក់​ថា​«​បច្ចុប្បន្ន​វា​មាន​សមត្ថភាព​ហោះ​តាម​ផ្លូវ​នៃ​ប្រព័ន្ធ​GPS យើង​អាច​ប្រើប្រាស់​វា​ឱ្យ​អស់ពី​លទ្ធភាព​បាន​» ៕