ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​អវសាន​របស់​សោ​រថយន្ត​ជិត​មក​ដល់​ហើយ

6 ឆ្នាំ មុន

កូនសោ​រថយន្ត​ធម្មតា ពិតជា​ស្អាត​ណាស់​។ អ្វី​ៗ​នៅ​ក្នុង​រថយន្ត​ទំនើប​ស្ទើរតែ​ក្លាយជា​គ្រឿង​អេ​ឡិច​ត្រូ​និក និង​

កូនសោ​រថយន្ត​ធម្មតា ពិតជា​ស្អាត​ណាស់​។ អ្វី​ៗ​នៅ​ក្នុង​រថយន្ត​ទំនើប​ស្ទើរតែ​ក្លាយជា​គ្រឿង​អេ​ឡិច​ត្រូ​និក និង​មាន​ភាព​ឆើតឆាយ​អស់​ទៅ​ហើយ ប៉ុន្តែ​សោ​រថយន្ត នៅ​តែ​មាន​រូបរាង​ដដែល ។ ការ​ប្រែ​រូបរាង​របស់​រថយន្ត​សំខាន់​ៗ​មួយ​ចំនួន​កំពុង​តែ​ចាប់ផ្តើម ។ វា​នឹង​ធ្វើ​ឱ្យ​អ្នកខ្លះ​សប្បាយចិត្ត និង​មួយ​ចំនួន​ខឹងសម្បា ដោយសារ​តែ​សោ​រថយន្ត​ដែល​យើង​កំពុង​តែ​ឃើញ​សព្វ​ថ្ងៃនេះ នឹង​លែង​មាននៅ​លើ​រថយន្ត​នា​ពេល​អនាគត ។

ម៉ូ​ដែល Tesla Model 3 ថ្មី គឺជា​រថយន្ត​ដំបូង​គេ ដែល​គ្មាន​កូនសោ ។ កម្មវិធី Tesla នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ភ្ជាប់​ទៅ​នឹង​ប្លូ​៊​ធូ ដើម្បី​គ្រប់គ្រង​ការ​ចាក់សោ ។ ក្រុមហ៊ុន Volvo ក៏​នឹង​ដាក់​បង្ហាញ​រថយន្ត​មួយ​ចំនួន​នៅ​ឆ្នាំ​នេះ​ផង​ដែរ ដែល​នឹង​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ជំនួស​សោ​រថយន្ត​ធម្មតា ។

ផលប្រយោជន៍​នៅ​ពេល​មិន​ត្រូវការ​សោ​រថយន្ត រួម​មាន យើង​មិន​ចាំបាច់​ខ្វល់ខ្វាយ​ថា នឹង​បាត់​វា​ពី​ក្នុង​កាបូប​ទៀត​ឡើយ ។ យើង​អាច​បញ្ជា​នៅ​លើ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ជំនួស​វិញ ដោយ​វា​ងាយស្រួល និង​ផ្តល់​នូវ​ជម្រើស​បញ្ជា​ច្រើន​ប្រភេទ ។

រថយន្ត​មិន​ប្រើប្រាស់​កូនសោ មិនមែន​ជា​ការ​បង្កើត​ថ្មី​លើក​ទី​១ ទាំងស្រុង​ទេ ។ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួច​មក​ហើយ​ដែរ ។

គួរ​បញ្ជាក់​ថា បច្ចេកវិទ្យា​មិន​ប្រើប្រាស់​សោ​នេះ នឹង​មាន​បំពាក់​ទៅ​លើ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​យើង​រួម​មាន ៖ នៅផ្ទះ រថយន្ត និង​កន្លែងធ្វើការ​។ យើង​អាច​មិន​ចាំបាច់​ប្រើ​កូនសោ ដើម្បី​ចាក់សោ​ចូល​ទៀត​ឡើយ ៕