ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតណាស់… ម្តាយ​ចាប់អត់​ទាន់ នាង​រត់​ទាំង​កំរោល​​​លោត​​ពី​ជាន់​​ទី​២​​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងមួយ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងមួយ​ ខណៈ​​​នារី​ម្នាក់​​បាន​​លោត​ពីលើ​ផ្ទះ​ជាន់​ទី​២ ទើរ​នៅ​សំយ៉ាបផ្ទះឮប្រាវ ទើបធ្លាក់​ដល់ដីបោកក្បាលស្លាប់​​ភ្លាម​ៗ​​នៅ​នឹង​កន្លែង កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា នេះ ស្ថិត​​នៅផ្ទះ​លេខ​៧​ក(​ជាន់​ទី​២) ក្នុងភូមិ​ចុង​ថ្នល់​ខាង​កើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​​បន្ត​​ថា នារី​រង​គ្រោះ​ដែល​ស្លាប់មាន​​ឈ្មោះ​ហ៊ុន លី​យ៉ា​នុ​ត អាយុ​២៣​ឆ្នាំ (​ជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ​) មាន​​ទីលំនៅ​ក្នុងភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​បានឱ្យ​​កោះសន្តិភាព​ដឹង​ថា គាត់​​និង​​កូនស្រី​រង​គ្រោះរូបនេះ​ បាន​​នាំគ្នា​មក​ភ្នំពេញ​​ស្នាក់​នៅ​ទី​នេះ​ តាំងពី​ថ្ងៃ​ទី​២១ កញ្ញា មក​​ម្ល៉េះ ដើម្បី​មក​ធ្វើបុណ្យ​ជូន​​ជីដូន ។ ស្រាប់តែ​នៅ​ព្រឹក​នេះ (ថ្ងៃកើតហេតុ) គាត់​កំពុង​រៀ​ចំ​អីវ៉ាន់​ត្រឡប់​ទៅ​ផ្ទះ​នៅ​​ស្រុក​​វិញ ស្រាប់តែ​កូនស្រី​បាន​​ប្រកាច់​និងមក​​លោត​ចុះ​ពី​ផ្ទះ​​ភ្លាម​ៗ​តែ​ម្តង ដោយ​គ្មាន​នរណា​ម្នាក់បាន​ចាប់​ទាន់​នោះ​ទេ ។

ស្ត្រី​​​ម្តាយ​បន្ត​ទៀត​ថា កូនស្រី​ខាងលើ​គឺ​មាន​ជំងឺសរសៃប្រសាទ​និង​រលាក​ស្រោមខួរ​ក្បាល ដោយពេល​ខ្លះ​នាង​នៅ​សុខ​ៗ​ប្រកាច់រ​ត់​ទៅ​បុក​នេះ​បុក​នោះ​​​ក៏​មាន ។ ហើយ​ជំងឺ​នេះ ​បាន​កើតលើនាង​​តាំងពី​ឆ្នាំ​១៩៩៧ មក​ ដោយ​ព្យាបាល​មិន​ទាន់​បាន​ធូរ​នោះ​ទេ ។ លុះ​នៅ​ថ្ងៃនេះ ជំងឺ​រើ​​​ឡើងក៏កើតរឿង​​នេះ​តែ​ម្តង ។