ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​រំសេវ​បំផ្ទុះ​ភ្នំ​ដំរី​ឲ្យ​រលាយ ពលរដ្ឋ​យក​ថ្ម​លក់

6 ឆ្នាំ មុន

ខេត្តកំពត ៖ ភ្នំ​ដំរី​ជា​ភ្នំ​មួយ​សម្បូរ​ទៅ​ដោយ​ថ្មកំបោរ ស្ថិត​នៅ​ចំ​កណ្ដាល​ភូមិ​ភ្នំ​ដំរី

ខេត្តកំពត ៖ ភ្នំ​ដំរី​ជា​ភ្នំ​មួយ​សម្បូរ​ទៅ​ដោយ​ថ្មកំបោរ ស្ថិត​នៅ​ចំ​កណ្ដាល​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ភ្នំ​ដំរី និង​ភ្នំ​ឯទៀត​នៅ​ជួរ​ភ្នំ​ដំរី​នោះ​ដែរ បច្ចុប្បន្ន​កំពុង​រង​ការ​ដាក់​គ្រឿង​រំសេវ​ច្នៃ​បំផ្ទុះ​បំបែក​ថ្មយក​លក់ ដោយសា​តែ​មាន​ពួក​អ្នក​សិប្បកម្ម​កែ​ច្នៃ​ថ្ម​គ្រប់​ប្រភេទ​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​កំពង់ត្រាច​បាន​លួច​ទិញ​រំសេវ​ឲ្យ​ពលរដ្ឋ​ជា​អ្នក​ជួយ​ដាក់​បំផ្ទុះ​យក​ថ្ម​លក់​។ ពលរដ្ឋ​នៅ​ភូមិ​ភ្នំ​ដំរី​បាន​និយាយ​ថា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ពល​ល​រដ្ឋ​នៅ​ភូមិ​ភ្នំ​ដំរី​ជា​ច្រើន​គ្រួសារ មានរ​បរវាយ​ថ្ម​លក់​ក្នុង​មួយ​ឡាន​១០​ម៉ឺន​រៀល​។

ពលរដ្ឋ​កំពុង​វាយ​ថ្ម​បាន​និយាយ​ថា ពួក​គាត់​បាន​ភ័យ​ខ្លាច​នឹង​អាជ្ញាធរ​ដែល​បាន​មក​បណ្ដេញ​ពួក​គាត់​ជា​ច្រើន​ដង​ចេញពី​តំបន់​ភ្នំ​ដែល​គេ​ហាមឃាត់​។ លោក ព្រហ្ម អ៊​ន ប្រធាន​ឃុំ​ដំណាក់​កន្ទួត​ខាងជើង​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា​នេះ​ថា ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មិន​ថា​អ្នកមាន​អ្នកក្រ​ទេ​មានមុខរ​បរវាយ​ថ្ម​លក់​។ ពី​មុន​ពលរដ្ឋ​ជា​ច្រើន​អ្នក​បាន​នាំ​គ្នា​ទៅ​វាយ​ថ្ម​នៅ​ភ្នំ​នៅ​ភ្នំ​រមណីយដ្ឋាន​កំពង់ត្រាច តែ​ក្រោយមក​ថ្នាក់​ខេត្ត​ស្រុក​បាន​ហាមឃាត់ ពួក​គាត់​ក៏​បាន​ងាក​មក​វាយ​ថ្ម​នៅ​ភ្នំ​ដំរី​នេះ​វិញ​ម្ដង​។

ទោះជា​ភ្នំ​ដំរី​មាន​អាជ្ញា​ប​ណ្ណ័​ក៏​ដោយ​ក៏​លោក​ក្នុង​នាម​ជា​អាជ្ញាធរ​មានការ​យោគយល់​ដល់​ពលរដ្ឋ​ធ្វើការ​ដោយ​កម្លាំងបាយ​។ លោក ពេជ្រ សុខា ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ភ្នំ​ដំរី និង​ជួរ​ភ្នំ​ឯទៀត​គេ​មាន​អាជ្ញា​ប​ណ្ណ័​រួច​ហើយ​គឺ​គេ​យក​ភ្នំ​នោះ​ធ្វើ​ជា​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​៕