ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ហ្សេ​រី​យ៉ា​២​នាក់ខ្មែរ​ម្នាក់ ជួញដូរ​គ្រឿងញៀ.ន​ជាង​១​គីឡូ តុលាការ​បើក​សវនាការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ជនជាតិ​ស្បែក​ខ្មៅ​នី​ហ្សេ​រី​យ៉ា​២​នាក់ និង​បុរស​ខ្មែរ​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ជនជាតិ​ស្បែក​ខ្មៅ​នី​ហ្សេ​រី​យ៉ា​២​នាក់ និង​បុរស​ខ្មែរ​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​ផ្តន្ទាទោស តែ​ត្រូវ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១០ តុលា ២០១៧ ខាង​មុខ​នេះ​។ ជន​ត្រូវ​ចោទ​ទី​១.​ឈ្មោះ Onwoka chibosor ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ទី​២.​ឈ្មោះ Samsun Friday ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ទី​៣.​ឈ្មោះ ប៊ុត សុបិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​។

ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​០៣ មេ​សា ២០១៧ នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​រឹបអូស​គ្រឿងញៀន​បាន​ទម្ងន់​១.១៤១​គីឡូក្រាម​។ ពេល​សវនាការ​នា​សាកសួរ​ដេញដោល ជនជាប់ចោទ​ឈ្មោះ ប៊ុត សុបិន បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​រកស៊ី ទិញ​លក់​គ្រឿងញៀន​ចំនួន​៣​លើក​មក​ហើយ ដោយ​ទិញ​ពី​ស្ត្រី​ម្នាក់ និង​បាន​យក​ទៅ​លក់​ឲ្យ​ម៉ូយ ក្នុង​ម្ដង​ចំណេញ​បាន​ប្រាក់​១០០​ទៅ​១៥០​ដុល្លារ អា​មេ​រិ​ក​។

រីឯ​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់​នេះ បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ខ្លួន​ជា​អ្នកស៊ីឈ្នួល​យក​គ្រឿងញៀន​ឈ្មោះ ប៊ុត សុបិន ទៅ​លក់​ដោយ​បាន​ប្រាក់​កម្រៃ​ម្តង​២០​ដុល្លារ​អា​មេ​រិ​ក​។ លុះ​ថ្ងៃមួយ​ពួក​គេ​បាន និង​កំពុង​ជិះ​ម៉ូតូ​យក​ថ្នាំ​ញៀន​ទៅ​លក់​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​តាម​ផ្លូវ​ពី​ស្ទឹង​មាន​ជ័យ​។ សំណុំរឿង​នេះ​ត្រូវ​បាន​លោក កុ​ល បុ​ន តំណាង​អយ្យការ នៃ​សាល​ដំបូង​បាន​សន្និដ្ឋាន និង​នៅ​តែ​ចោទប្រកាន់​បទល្មើស​ជួញដូរ​គ្រឿងញៀន ដដែល​ថែម​ទាំង​បាន​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ផ្តន្ទាទោស​ជនជាប់ចោទ​តាម​ច្បាប់​ជា​ធរមាន​៕