ពុទ្ធោ! ឈឺពោះមិនព្រមសម្រាល ទុករហូតក្លាយជាថ្ម
តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា
តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា
ម៉ូរ៉ូកូ ៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា យាយចាស់អាយុ៧៥ឆ្នាំម្នាក់ សម្រាលចេញជាទារកថ្ម ក្រោយពេលទុកក្នុងពោះអស់រយៈពេល៤៦ឆ្នាំ។
ត្រឡប់ទៅកាលពីឆ្នាំ១៩៥៥ ដែលលោកយាយ Zahra Aboutalib មានអាយុទើបតែ២៦ឆ្នាំ។ កាលនោះ លោកយាយមានផ្ទៃពោះគ្រប់ខែ តែគ្រូពេទ្យប្រាប់ថា លោកយាយត្រូវតែវះ ទើបសម្រាលរួច។ លោកយាយមិនព្រមទេ ព្រោះថា នៅសម័យនោះ បើវះនឹងអាចស្លាប់ភាគច្រើន។ លោកយាយបានរត់ចេញពីពេទ្យ ហើយក៏លែងឈឺពោះតាំងពីពេលនោះមក។
ទើបតែពេលនេះ ដែលលោកយាយមានអាយុ៧៥ឆ្នាំ លោកយាយបានទៅជួបនឹងពេទ្យ ហើយរកឃើញថា កូនដែលនៅក្នុងពោះអស់រយៈពេល៧៥ឆ្នាំ បានក្លាយទៅជាថ្ម។
ការដែលកូនក្លាយទៅជាថ្មនៅក្នុងពោះ គឺគេហៅជាភាសាពេទ្យថា «Lithopedion»។ វាកើតឡើងដោយសារតែការមានគភ៌ហើយមិនឈឺពោះ ហើយទុកយូរក្នុងពោះ ទាល់តែឡើងទៅជាសារធាតុកំបោរ។ វាពិតជាកម្រណាស់ ដែលអាចទៅជាបែបនេះ៕
ចែករំលែកព័តមាននេះ