ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​យក្ស​ធំ​បំផុត​នៅ​លើ​លោក​ទើរ​នៅ​ឆ្នេរ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា អណ្តើក​យក្ស​មួយ​ក្បាល​ទើរ​នៅ​លើ​ឆ្នេរ…

សារព័ត៌មាន​បរទេស​ផ្សាយ​ថា អណ្តើក​យក្ស​មួយ​ក្បាល​ទើរ​នៅ​លើ​ឆ្នេរ​ខ្សាច់​ក្នុង​ក្រុង​Calella​ក្បែរ​ក្រុង​បា​សេ​ឡូ​ណា ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​រំកិល​ចេញ​ដោយ​ប្រើ​ត្រាក់ទ័រ​ចូកដី ។

អណ្តើក​នោះ​ឈ្មោះ​«Leatherback Turtle»​ឬ​វិទ្យា សាស្ត្រ​ហៅ​ថា​«Dermochelys Coriacea»​មាន​ទម្ងន់​៧០០​គីឡូក្រាម​ជា​សត្វ​ទី​២​ដែល​ទើរ​នៅ​លើ​តំបន់ឆ្នេរ​នោះ ក្រោយ​ពី​អណ្តើក​មួយ​ក្បាល​ទើរ​នៅ​លើ​ឆ្នេរ​មាន​ទម្ងន់​៣០០​គីឡូក្រាម​កាលពីដើម​ខែកញ្ញា​កន្លង​ទៅ ។

សារព័ត៌មាន​អេ​ស្ប៉ា​ញ​«Lavanguardia»​តាម​រយៈ​ការ​សម្ភាសន៍​អ្នក​ជីវវិទ្យា​បាន​លើក​ឡើង​ថា​«​ការ​ប្រទះ​ឃើញ​អណ្តើក​យក្ស​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ គឺជា​រឿង​ដ៏​កម្រ​មួយ ព្រោះ​មាន​តែ​១០​ក្បាល​ប៉ុណ្ណោះ​ក្នុង​រយៈពេល​រាប់រយ​ឆ្នាំ​មកនេះ ។ ជា​ធម្មតា​នឹង​ឃើញ​នៅ​ទ្វីបអាមេរិក​ខាងត្បូង​» ។

លោក​Pere Alzina​អ្នក​ជីវវិទ្យា​និយាយ​ថា​«​គឺជា​រឿង​ដ៏​ចម្លែក​មួយ ប្រសិនបើ​មាន​អណ្តើក​ប្រភេទ​នេះ​មក​ពង​នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ ។ វា​ជា​អណ្តើក​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក និង​ជា​សត្វ​ល្មូ​ន​នៅ​ក្នុង​មហាសមុទ្រ​ដ៏​ជ្រៅ​» ៕