ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ករណី​នេសាទ​ត្រី ដោយ​ប្រើ​ឧបករណ៍​ឆក់​ខុសច្បាប់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ក្រឡាញ់​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ក្រឡាញ់​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ជី បេង​ជន អធិការ​នគរបាល​ស្រុក បាន​ចុះ​បង្ក្រាប​ករណី​នេសាទ​ខុសច្បាប់ ដោយ​ប្រើ​អាំង​ម៉ូ​ទ័​រ​ឆក់​ត្រី ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ក្រុម​នេសាទ​ចំនួន​១៥​នាក់ ព្រមទាំង​បាន​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់ (​អាំង​ម៉ូ​ទ័​រ​) មួយ​ចំនួន យក​មក​សួរនាំ​នៅ​អធិការ​ស្រុក ដើម្បី​ឱ្យធ្វើ​កិច្ចសន្យា​ត្រលប់​ទៅ​ផ្ទះ​វិញ ចំណែក​វត្ថុ​តាង​ត្រូវ​ដកហូត​រក្សា​ទុក​។ ហេតុការណ៍​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ចំនួន​២ ក្នុង​ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ ជី បេង​ជន អធិការ​នគរបាល​ស្រុក បាន​ប្រាប់​ថា មុន​ឈាន​ដល់​ធ្វើការ​នាំ​ខ្លួន​ក្រុម​នេសាទ​ខុសច្បាប់​ចំនួន​១៥​នាក់​នោះ នៅ​ក្នុងភូមិ​ចំនួន​២ ដោយ​មានការ​ចូលរួម​ពី​សំណាក់​បងប្អូន​អ្នកនេសាទ​មួយ​ចំនួន ដោយ​ពួក​គាត់​បាន​យល់​ពី​ច្បាប់ ទើប​លោក​បាន​ដឹកនាំ​កម្លាំង​របស់​អធិការ​ស្រុក​ក្រឡាញ់ ចុះ​បង្ក្រាប​ករណី​បទល្មើស​នេសាទ​ខុសច្បាប់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ដើម្បី​ឱ្យ​ពួក​គាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ប្រើ​ឧបករណ៍​ឆក់​ត្រី​តទៅ​ទៀត​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ឧបករណ៍​នេសាទ​ខុសច្បាប់ (​អាំង​ម៉ូ​ទ័​រ​) ដែល​កម្លាំង​យើង​បាន​ដកហូត ពី​អ្នកនេសាទ នៅ​ភូមិ​ចំនួន​០២ ក្នុង​ឃុំ​សែន​សុខ នោះ​រួម​មាន​៖ ទី​១/​ភូមិ​ទ្រាស ចំនួន​១១​គ្រឿង អា​គុយ​ចំនួន​១០ និង​ទី​២/​ភូមិ​ព្រៃ​ថ្កូវ ចំនួន​០១​គ្រឿង  សរុប ១២​គ្រឿង អា​គុយ​សរុប​១០​។ បច្ចុប្បន្ន​កម្លាំង​យើង​បាន​ធ្វើ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​តទៅ​ទៀត និង​ឱ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ចំពោះ​ឧបករណ៍​នេសាទ​ខុសច្បាប់ (​អាំង​ម៉ូ​ទ័​រ​) និង​អា​គុយ​កម្លាំង​យើង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់​ផង​ដែរ​៕