ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​បុរស​ម្នាក់​អារ​.​ក​កង់​ហ្គូ​រូ​នៅ​អូស្ត្រាលី
ប៉ូលិស​អូស្ត្រាលី​ចាប់ខ្លួន​បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​នៅ​ក្រុង​មេ​ល​ប៊​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ពី​បទ​អារ​.​ក​កង់​ហ្គូ​រូ​ព្រោះ​ជា​រឿង​មួយ​ដែល​បំពាន​លើ​សត្វព្រៃ ។
២-​បាក់​អគារ​កម្ពស់​៤​ជាន់​នៅ​មុម​បៃ

១-​បុរស​ម្នាក់​អារ​.​ក​កង់​ហ្គូ​រូ​នៅ​អូស្ត្រាលី
ប៉ូលិស​អូស្ត្រាលី​ចាប់ខ្លួន​បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​នៅ​ក្រុង​មេ​ល​ប៊​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ពី​បទ​អារ​.​ក​កង់​ហ្គូ​រូ​ព្រោះ​ជា​រឿង​មួយ​ដែល​បំពាន​លើ​សត្វព្រៃ ។

២-​បាក់​អគារ​កម្ពស់​៤​ជាន់​នៅ​មុម​បៃ
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​១៨​នាក់​ក្នុង​ហេតុការណ៍​អគារ​ចំណាស់​ជាង​១០០​ឆ្នាំ​បាក់​នៅ​ក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៧ ។

៣-​បំ​លាស់​ទី​ពលរដ្ឋ​៧០.០០០​នាក់​គេច​ពី​គ្រាប់បែក​ទម្ងន់​១,៤​តោន
ក្រុង​ហ្រ៊ែ្វ​ង​ហ៊្វើត ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ជម្លៀស​ពលរដ្ឋ​ចំនួន​៧០.០០០​នាក់​ទៅ​រក​ទី​សុវត្ថិភាព​ក្រោយ​ពី​ប្រទះ​ឃើញ​គ្រាប់បែក​ក្នុង​សង្គ្រាមលោក​លើក​ទី​២​ទម្ងន់​១៤០០​គីឡូក្រាម​នៅ​ការដ្ឋាន​សំណង់​មួយ ។

៤-​រថយន្ត​កង់​យក្ស​សណ្តោង​រថយន្ត​ដែល​លិច​ទឹក
បុរស​ស្ម័គ្រចិត្ត​ម្នាក់​បាន​យក​រថយន្ត​មាន​បំពាក់​កង​យក្ស​ឬ​«Monster Trucks»​ជួយ​អូស​រថយន្ត​ដែល​លិច​ទឹក​ក្នុង​តំបន់​ទឹកជំនន់​នៅ​រដ្ឋ​តិច​សាស់ ដោយសារ​ព្យុះ​«Harvey» ។

៥-​ក្រពើវង្វេងបឹង​ដេក​នៅ​ក្រោម​តុ
ក្រោយ​ពី​ទឹក​ស្រក​នៅ​រដ្ឋ​តិច​សាស់​ពលរដ្ឋ​នាំ​គ្នា​ត្រឡប់​ទៅ​លំនៅ​ឋាន​ដើម្បី​សម្អាតផ្ទះ ប៉ុន្តែ​មានផ្ទះ​មួយ​ខ្នង​ឃើញ​ក្រពើ​ដេក​នៅ​ក្រោម​តុ​គឺជា​ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។ 

៦-​សម្រាលកូន​នៅ​លើ​រថយន្ត​ដោយ​កូន​ស្ថិត​ក្នុង​ថង់ទឹកភ្លោះ
ស្ត្រី​ម្នាក់​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉េ​នៀ បាន​សម្រាលកូន ភ្លាម​ៗ​ក្រោយ​ពី​ឈឺពោះ​ដោយ​កូន​ស្ថិត​ក្នុង​ថង់ទឹកភ្លោះ ។

៧-​ភ្លើង​ឆេះ​ព្រៃ​នៅ​បារាំង
ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងត្បូង​ប្រទេស​បារាំង ស្ថិត​លើ​ក្រឡា​ផ្ទៃ​ប្រហែល​៤០០​ហិ​កតា កាលពី​ថ្ងៃ​ទី​៣ កញ្ញា ២០១៧ និង​ជា​ប្រវត្តិសាស្ត្រ​មួយ​មិន​ធ្លាប់​កើត​មាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​នាក់​ត្រូវ​ភៀសខ្លួន ។

៨-​កាត់សក់​ជា​រូប​មុខ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងជើង
ជាងកាត់សក់​ម្នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ែ​ប៊ី បាន​កាត់សក់​ជា​រូប​មុខ​លោក​ប្រធានាធិបតី​គី​ម ជុង​អុ​៊​ន ឱ្យ​អតិថិជន​ព្រោះ​ម៉ូ​ដ​នេះ​ស្ថិត​ក្នុង​ក្តី​ស្រមៃ​របស់​គេ ។

៩-​អង្គុយ​បត់​ក​នៅ​ក្បែរ​ម៉ូតូ​ធាតុ​ពិត​ដេក​ព្រោះ​ស្រវឹង
បុរស​ម្នាក់​អង្គុយ​បត់​ក​នៅ​ក្បែរ​ម៉ូតូ​នឹក​ស្មានថា ជួប​គ្រោះថ្នាក់​ចរាចរណ ៍ធាតុ​ពិត​រូបគេ​ដេក ព្រោះ​ស្រវឹង​ជ្រុល​នៅ​ពេល​យប់ ។

១០-​វិបត្តិ​គ្រុនផ្តាសាយ​បក្សី​មាន​ភាព​ធូរស្រាល​នៅ​ហ្វ៊ី​លី​ពី​ន
កន្លង​មក​ហ្វ៊ី​លី​ពី​ន​បាន​រឹត​បន្តឹង​ការ​ចិញ្ចឹម​មាន់ ព្រោះ​ជួប​វិបត្តិ​គ្រុនផ្តាសាយ​បក្សី ប៉ុន្តែ​បច្ចុប្បន្ន​មាន​ភាពល្អ​ប្រសើរ​ឡើង​ដោយ​គ្មាន​ការ​រាតត្បាត​បន្ត​ទៀត ៕