ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ណាស់​! ពេទ្យ​ខំ​ជួយ​សង្គ្រោះ​ជីវិត​ឲ្យ​ទាន់​ពេលវេលា​ហើយ នៅ​មក​ទារ​លុយ​ពេទ្យ​ទៀត​!

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ឪពុក​ក្មេង​ប្រុស​ម្នាក់​បាន​ទាមទារ​ឲ្យ​គ្រូពេទ្យ​សង​ប្រាក់​១៥០០​យន់(លុយចិន) ចំពោះ​ការ​ធ្វើ​ឲ្យ​រហែក​អាវ​របស់​កូន​គាត់​ពេល​កំពុង​ជួយ​សង្គ្រោះ​បន្ទាន់ ។ កាលពី​ស​ប្តា​ហ៍​មុន ក្មេង​ប្រុស​ម្នាក់​ឈ្មោះ លី ត្រូវ​បាន​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​នៅ​ខេត្ត Wuhan បន្ទាប់​ពី​បាន​ដួល​សន្លប់​បាត់ស្មារតី ដោយសារ​តែ​មាន​ជម្ងឺ​ដុំ​ឈាមកក​ក្នុង​សរសៃ ។ 

នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ តែ​ក្រោយមក​ឪពុក​របស់ លី បាន​មក​ទាមទារ​ឲ្យ​គ្រូពេទ្យ​សង​ប្រាក់​១៥០០​យន់ (​ប្រហែល​២២៧​ដុល្លារ​) ទៅ​លើ​ថ្លៃ​រហែក​អាវ​របស់ លី ហើយ​ធ្វើ​ឲ្យ​បាត់​លុយ​មួយ​ចំនួន​ក្នុង​ហោប៉ៅ ។ 

ដោយ​មិន​ប្រកែក​ច្រើន គ្រូពេទ្យ​បាន​នាំ​គ្នា​សង​ប្រាក់​ទៅ​ឪពុក​មុខលុយ​នោះ​ចំនួន​១០០០​យន់ (​ប្រហែល​១៥០​ដុល្លារ​) ដើម្បី​ឲ្យ​គាត់​ស្កប់ចិត្ត ។ មហាជន​នៅ​លើ​បណ្តាញ​សង្គម​ចិន Weibo បាន​នាំ​គ្នា​សរសេរ​ថា ជីវិត​របស់​កូនប្រុស​ឪពុក​មុខលុយ​នោះ​ប្រហែលជា​ថោក​ជាង​លុយ ១០០០​យន់​ហើយ​មើលទៅ ។ ពិតជា​ហួសចិត្ត​មែន ៕