ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​ដើរ​ចេញ​សវនាការ​ ពេលគ្មាន​វត្តមាន​លោក​កឹ​ម សុខា​… តែ​​សវ​នា​ការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​មេធាវី​ចំនួន​៧​នាក់​របស់​លោក​កឹ​ម សុខា បាន​ដើរ​ចេញពី​បន្ទប់​សវនាការ​

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​មេធាវី​ចំនួន​៧នាក់​របស់​លោក​កឹ​ម សុខា បាន​ដើរ​ចេញពី​បន្ទប់​សវនាការ​ បន្ទាប់​ពី​កូនក្តី​មិន​ត្រូវ​បាន​នាំ​មក​កាន់​​បន្ទប់​សវនាការ​​ តាម​ការ​ស្នើ​សុំ​ក្នុង​សំណុំរឿង​ប្តឹង​ប្រឆាំង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ​ដែល​សវនាការ​នេះ​ មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ ​ក្រៅពី​មេធាវី​​ចូល ​។

លោក​សុ​ន ឆ័​យ ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នកគាំទ្រ​ប្រមាណ​១៥០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ កញ្ញា  ​នេះ​ បាន​នាំ​គ្នា​មក​កាន់​សាលា​ឧទ្ធរណ៍​ ដើម្បី​តាម​ឃ្លាំមើល​នីតិវិធី​របស់​សភា​ស៊ើបសួរ ដែល​បាន​បើក​សវនាការ​អសាធារណៈ​លើ​បណ្តឹង​ប្រឆាំង​ការ​ឃុំខ្លួន​របស់​លោក​កឹ​ម សុខា ​ដែល​ពេល​នេះ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​ ។ លោក​សុ​ន ឆ័​យ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​អ្នក​សារព័ត៌មាន​សួរ​ថា ​មានការ​ភ័យ​ខ្លាច​ទេ? ​លោក​ឆ្លើយ​ថា​ «​យើង​មិនមែន​ជា​សត្វ​ទេ យើង​ជាម​នុស​ឲ្យ​យើង​ទៅ​ជាប់ជុច​​ម៉េច យើង​មាន​ភ្នែកមាន​ច្រមុះ​ ។​ ជាប់ជុច​លុះត្រា​ណា​យើ​បិទ​ភ្នែក​ទៅ​ចូល​ជុច​យ៉ាង​មេច​»​ ។​ លោក​ថា​ «​នះ​មិនមែន​ជា​ជុច​ទេ វា​ជា​ការគំរាម​​គ្នា» ​។

លោក​សុ​ន ឆ័​យ​ បាន​អះអាង​ថា​ ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ ជា​នីតិរដ្ឋ ការ​ចោទ​លោក​កឹ​ម សុខា​ មុន​តុលាការ​នេះ ​ជា​ការ​បំពាន​ច្បាប់​ហើយ អត់​មាន​លក្ខណៈ​ជា​នីតិរដ្ឋ​បន្តិច​សោះ​ ។ ​ការងារ​នេះ ​ទុក​ឲ្យ​តុលាការ​គេ​ធ្វើ​ទៅ ​ទោះបីជា​យើង​មិន​មាន​ជំនឿ​ក៏ដោយ​។​លោក​ថា​៖ «​មិន​ទាន់​ដឹង​អី​ផង​ អ្នកនាំពាក្យ​ប្រកាស​ថា​ ទោស​ក្បត់ជាតិ​ និង​ជាប់ជុច​ហើយ​ ។ ​ពេល​ខ្លះ​ជុច​អាច​ជាប់​ខ្លួនឯង​វិញ​តើ​»​។ លោក​ថា ​ពេល​ខ្លះ​លោក​មិនសូវ​យកចិត្តទុកដាក់​ពី​សំដី​មនុស្ស​ទេ​ ។