ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​រង​គ្រោះ​ភ្លើង​ឆេះ​ផ្ទះ និង​ក្មេង​លង់ទឹក ទទួល​បាន​អំណោយ​ពី​កាកបាទក្រហម

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ដ្ឋា​ន​លោក ប៉ាស សេដ្ឋា អតីត​ចៅសង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ដ្ឋា​ន​លោក ប៉ាស សេដ្ឋា អតីត​ចៅសង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នា​រដូវ​កាន់​វេន​បិណ្ឌ​ទី​១៤  ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ដោយ​ការ​ឆ្លង​ប្រព័ន្ធ​ចរន្ត​អគ្គី​ស​នី កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​មកនេះ​។ ក្នុង​ការ​ពន្លត់​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​ដឹកនាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង និង​កម្លាំង​នគរបាល​ខេត្ត រួម​ទាំង​ក្រុង​ប៉ោ​ប៉ែ​ត បាន​ចុះ​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ពន្លត់ តែ​ដោយ​អំណាច​ភ្លើង​ឆេះ​សន្ធោសន្ធៅ និង​ផ្លូវ​ឆ្ងាយ ទើប​មិន​អាច​ជួយ​សង្គ្រោះ​លំនៅ​ដ្ឋា​ន​នោះ​បាន តែ​ក៏​បាន​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​អ្នក​ជិតខាង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ រដូវ​ភ្ជុំបិណ្ឌ​នេះ លោក​ឧត្ត​សេនីយ៍​ស្នងការ​ក៏​បាន​បញ្ជូន​រថយន្ត​ឈរជើង​តាម​ចំណុច​គោលដៅ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​នោះ​ដល់​ចំណុច​ដែល​ងាយ​នឹង​កើតឡើង​ដោយ​អគ្គី​ភ័យ​នេះ​។ នៅ​ចុង​ស​ប្តា​ហ៍​នេះ លោក លី សារី អភិបាលរង​ខេត្ត ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ ក៏​បាន​ពាំនាំ​នូវ​ការ​សោកស្តាយ​នូវ​ការ​បាត់បង់​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ដោយ​គ្រោះ​មហន្តរាយ​អគ្គិភ័យ​នេះ ពី​សំណាក់​សម្តេច​កិត្តិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម កម្ពុជា ក៏​ដូច​ជា​រូប​លោក​ផ្ទាល់ និង​ក្នុង​នាម​ជំនួស​ឲ្យ​ជំនួស​ឲ្យ​ប្រធាន​រដ្ឋបាល​ខេត្ត ក៏​ចូលរួម​សោកស្តាយ​យ៉ាង​ក្រៃ​លែង ដែល​អតីត លោក​ជា​ចៅសង្កាត់​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការងារ​បម្រើ​ប្រជាពលរដ្ឋ​។

ក្នុង​នាម​កាកបាទ​ក្រ​ហ​កម្ពុជា ថ្ងៃនេះ​លោក​បាន​នាំ​យក​អំណោយ​មនុស្សធម៌ របស់​កាកបាទ​ក្រ​ហ​កម​កម្ពុជា រួម​មាន​៖ អង្ករ​៣០​គីឡូក្រាម​,​ត្រីខ​១០​កំប៉ុង​,​មី​១​កេស​តូច​,​ប្រេងឆា​១​លី​ត្រ​,​ទឹកត្រី​៦​ដប​,​ទឹកស៊ីអ៊ីវ​៦​ដប​,​សាប៊ូម្សៅ​១​គីឡូក្រាម​,​មុង​១,​ផួយ​១,​ក្រមា​១,​តង់​ប្លា​ស្ទិ​ក​១​ផ្ទាំង​,​ឆ្នាំ​បាយ​២,​ចាន​បាយ​៥,​ស្លាបព្រា​៥,​កន្ទេល​១,​ធុង​ទឹក​ចំណុះ​៦០​លី​ត្រ​១ និង​ថវិកា​១០​លាន​រៀល​។ បន្ទាប់​មក​លោក លី សារី រួម​ទាំង​ប្រតិភូ ក៏​បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​កាកបាទ​ក្រម​កម្ពុជា ទៅ​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព ក្មេង​ប្រុស​ឈ្មោះ សុខ សិ​បិ​ន អាយុ​១១​ឆ្នាំ នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល  ដែល​បាន​លង់ទឹក​ស្លាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ និង​រក​សព​ឃើញ​នៅ​ថ្ងៃ​ទី​២២ ខែ​-​ឆ្នាំ​ដដែល​។

ជាមួយ​គ្នា​នោះ លោក​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រ​ហក​ម​ខេត្ត ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព ដែល​បាន​បាត់បង់​កូន​ជាទី​ស្រឡាញ់ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​អំពាវនាវ​ដល់​ឪពុក​ម្តាយ ដែល​មាន​កូនចៅ​តូច​ៗ កុំ​បណ្តែតបណ្តោយ​ឲ្យ​ក្មេង​លេង​ទឹក​ម្នាក់ឯង ព្រោះ​នេះ​ជា​រដូវ​ទឹក​ជន​ន់​។ ចំពោះ​អំណោយ ដែល​បាន​យក​មក​ប្រគល់​ជូន​នា​ពេល​នេះ​មាន​៖​អង្ករ​៣០​គីឡូក្រាម​,​មី​១​កេស ត្រីខ​១០​កំប៉ុង ប្រេងឆា​១​លី​ត្រ ទឹកត្រី​៦​ដប​,​ទឹកស៊ីអ៊ីវ​៦​ដប​,​សាប៊ូម្សៅ​១​គីឡូក្រាម​,​ទឹកក្រូច​២​កេស​,​ទឹក​សុទ្ធ​៣​កេស និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ជួយ​ក្នុង​កម្មវិធី​បុណ្យ​ផង​ដែរ​៕