ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្លៀង​ម្តងនេះ​នៅ​ភ្នំពេញ​ពិតជា​គួរ​ឲ្យ​ខ្លាច​មែន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ

រាជធានី​ភ្នំពេញ​៖ ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ទីក្រុង​ភ្នំពេញ ផ្លូវថ្នល់ ផ្ទះសម្បែង ផ្សារ សាលារៀន ត្រូវ​បាន​ជន់​លិច​ដោយសារ​ទឹកភ្លៀង ផ្ទះសម្បែង​របស់​ពលរដ្ឋ​មួយ​ចំនួន នៅ​ពេល​ម្ចាស់​ទៅ​បុណ្យ​ភ្ជុំបិណ្ឌ​ជួបជុំ​ញាតិ​ផៅ​ឯ​ស្រុក​កំណើត ផ្ទះ​ត្រូវ​បាន​ទឹក​ជន់​លិច ផ្លូវថ្នល់​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​ផ្លូវ​សហព័ន្ធ​រុ​ស្សី ផ្លូវ​២០០៤ ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ណ​ត​ប្រី​ដ ពេល​ភ្លៀង​ធ្លាក់​មក​ម្តង ផ្លូវត្រូវ​ទឹក​វាយប្រហារ​ជន់​លិច ។ ម្យ៉ាង​កកស្ទះ​ចរាចរណ៍​ជា​ក្តី​កង្វល់​ពេល​ដែល​ទឹក​ជន់​ម្តង​ៗ​បណ្តាញ​លូ​ច្រើន​ស្អេកស្កះ តែ​មិនដឹង​ឲ្យ​ទឹក​ហូរ​ទៅ​ខាង​ណា​កើត ស្ថានីយ៍​បូមទឹក​រំដោះ​ទឹក​ចេញពី​ក្រុង ១៣​កន្លែង​តែ​នៅ​មិន​ទាន់​។

សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​បកស្រាយ​ថា ស្ថានីយ៍​បូមទឹក​រំដោះ​ចេញ បណ្តាញ​លូ​បង្ហូរ គ្រប់គ្រង​បាន​ទាន់​ពេលវេលា​តែ​ក្នុង​កម្រិត​ទឹកភ្លៀង​ធ្លាក់​កំពស់​៤០​មី​លី​ម៉ែត្រ ក្នុង​១​ម៉ោង តែបើ​បរិមាណ​ទឹកភ្លៀង​កម្រិត រហូត​ដល់​ទៅ​១១៦​មី​លី​ម៉ែត្រ ក្នុង​១​ម៉ោង​នោះ​ត្រូវ​ជួបនឹង​ទឹក​ជន់​លិច​ហើយ​។

តាម​សេចក្តី​ប្រកាស​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ថ្ងៃ​ទី​២០ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ បាន​សេចក្តី​ថា​ចំនួន​៤​ថ្ងៃ​ជាប់​គ្នា​មក​ហើយ តែ ឃើញ​ថា លោក​អភិបាលក្រុង អភិបាល​ខណ្ឌ សស្រាក់សស្រាំ​ទាំង​ថ្ងៃ​យប់​ដើរ​ពិនិត្យ​មើល​បណ្តាញ​លូ ទីកន្លែង​ដែល​រង​គ្រោះ​ផង​ដែរ ៕