ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងហើយថាវាមិនល្អនិងគេហាមមិនឱ្យប្រើប្រាស់តែនៅតែប្រព្រឹត្ត

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀ.នខេត្តបានចូលរួមសហការជាមួយកម្លាំងចំណុះឱ្យអធិការ

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានចូលរួមសហការជាមួយកម្លាំងចំណុះឱ្យអធិការ នគរបាលក្រុងសៀមរាបចុះបង្ក្រាបករណី ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងក្រុងសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ ។ ការចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននោះធ្វើឡើងនៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុង សង្កាត់ស្លក្រាម និង សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់រួចមកកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន៦គ្រឿង និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នេះដើម្បីចំណាត់ការទៅតាមនីតិវិធីច្បាប់ ៕