ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ៖ ដកចេញនូវផ្លាកសញ្ញាភ្លាមជាបន្ទាន់ ព្រោះតំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត

6 ឆ្នាំ មុន

ខេត្តកំពត ៖ ផ្លាកយីហោដែលទើបនឹងប្តូរថ្មីរបស់ក្រុមហ៊ុនសុខាបូកគោដែលប្តូរថ្មីដាក់ថា «រមណីយដ្ឋានសុខា ឋានសួគ៌»

ខេត្តកំពត ៖ ផ្លាកយីហោដែលទើបនឹងប្តូរថ្មីរបស់ក្រុមហ៊ុនសុខាបូកគោដែលប្តូរថ្មីដាក់ថា «រមណីយដ្ឋានសុខា ឋានសួគ៌» នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នេះបន្ទាប់ពីទទួលបញ្ជាពីសម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាឲ្យដកស្លាកឈ្មោះខាងលើអត់ច្បាប់នោះចេញឲ្យបានមុនម៉ោង១១ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «សូមអរគុណបងប្អូនជនរួមជាតិ ដែលបានអោយខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត ។ ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត» ។ 

ការប្តូរឈ្មោះថ្មីបែបនេះធ្វើឲ្យមហាជនរិះគន់ និងជជែកគ្នាយ៉ាងផុលផុសផងដែរ ជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុក ។ ហើយនៅក្នុងករណីនេះសូម្បីតែអភិបាលខេត្តកំពតក៏បានបញ្ជាក់ថា ក្រុមហ៊ុនចង់ធ្វើអ្វី​មួយ​នៅតំបន់រមណីយដ្ឋាននេះមិនដែលសុំ យោបល់ខេត្តនោះទេ ៕