ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ តាម​រយៈ​នៃ​ការ​អភិវឌ្ឍន៍​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខេត្តស្ទឹងត្រែង​ដែល​ជា​ខេត្ត​មួយ​នៅ​តំបន់​ដាច់​ស្រយាល​ស្ថិត​នៅ​ភូមិភាគ​ឦសាន​ត្រូវ​បាន​កត់​សម្គាល់ថា

ខេត្តស្ទឹងត្រែង ៖ តាម​រយៈ​នៃ​ការ​អភិវឌ្ឍន៍​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខេត្តស្ទឹងត្រែង​ដែល​ជា​ខេត្ត​មួយ​នៅ​តំបន់​ដាច់​ស្រយាល​ស្ថិត​នៅ​ភូមិភាគ​ឦសាន​ត្រូវ​បាន​កត់​សម្គាល់ថា មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​កើនឡើង​នា​រដូវ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ចំនួន​៥.២៩៥​នាក់ ធៀប​នឹង​ឆ្នាំ​២០១៦ កើនឡើង ៩៨៥​នាក់ ស្មើនឹង ២២,៨៥% នេះ​បើ​យោង​តាម​របាយការណ៍​សិ្ថ​តិ​ភ្ញៀវ​ទេសចរណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​។

លោក អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា​ក្នុង​ខេត្តស្ទឹងត្រែង​មាន​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​មាន​៤​កន្លែង មាន​ទីតាំង​ផ្សេង​គ្នា​ក្នុង​នោះ​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​អូរ​ឬ​ស្សី​កណ្តាល មាន​ចំនួន​៣.៣៨៤​នាក់ ធៀប​នឹង​ឆ្នាំ​២០១៦ កើនឡើង ៦១០​នាក់ ស្មើនឹង​២១,៩៨% សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ព្រះ​រំកិល​មាន​ចំនួន ១.៣៣១​នាក់ ធៀប​នឹង​ឆ្នាំ​២០១៦ កើនឡើង ២៧៤​នាក់ ស្មើនឹង ២៥,៩២% សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​បុរី​អូរ​ស្វាយ​មាន​ចំនួន ៥០​នាក់ ធៀប​នឹង​ឆ្នាំ​២០១៦ កើនឡើង ១៨​នាក់ ស្មើនឹង​៥៤,៥៤% និង​រមណី​ដ្ឋា​ន​បក្សី​មេគង្គ​មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន ៥៣០​នាក់​ធៀប​នឹង​ឆ្នាំ​២០១៦ កើនឡើង ៨៤​នាក់ ស្មើនឹង ១៨,៨៣%​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ស្ថិតិ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៧ តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត សរុប​ចំនួន ៥.២៩៥​នាក់ ធៀប​នឹង​ឆ្នាំ​២០១៦ កើនឡើង ៩៨៥​នាក់ ស្មើនឹង ២២,៨៥%​។ លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្ម​កម្រិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ថា សម្រាប់​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ កងកម្លាំងប្រដាប់ អាវុធ​ព្រមទាំង​ប្រជា​ការពារ​បាន​ពង្រាយ​កម្លាំង​ទៅ​តាម​តំបន់​រមណី​ដ្ឋា​ន និង​ទី​វត្ត​អារាម​ដោយ​ពុំ​មាន​អំពើ​អសន្តិសុខ​កើតឡើង​ឡើយ​ពោល​គឺ​រដូវ​បុណ្យ​ភ្ជុំ​បិ​ណ្យ​ឆ្នាំ​២០១៧​នេះ​សន្តិសុខ​ល្អ​បំផុត​។

នគរបាល​ចរាចរណ៍​ជើង​គោក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា រយៈពេល​កាន់បិណ្ឌ​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៣​ករណី​បង្ក​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​និង​របស់​ធ្ងន់​ស្រាល​២​នាក់ ខូចខាត​ម៉ូតូ​ធ្ងន់​ស្រាល​៣​គ្រឿង និង​រថយន្ត​ធុន​ធំ​២​គ្រឿង​។ នគរបាល​ចរាចរណ៍​ដដែល​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​មនុស្ស​៣​នាក់​ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព
និង​បើកបរ​ហួស​ល្បឿន​កំណត់​។ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​សម្រុះសម្រួល​ចប់​១​ករណី និង​កំពុង​ស៊ើបអង្កេត​២​ករណី ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕