ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​ក្នុង​គ្រួសារ​ហើយ ប្រពន្ធ​ត្រូវ​អគ្គិសនី​ឆក់​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​៖ ស្ត្រី​ម្នាក់​ក្រោយ​ពី​មាន​ករណី​ហិ.ង្សា​ក្នុង​គ្រួសារ​កើតឡើង ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លា.ប់​មួយ​រំពេច កាលពី​រសៀល ថ្ងៃ​ទី​២២ ខែកញ្ញា

ខេត្តស្ទឹងត្រែង​៖ ស្ត្រី​ម្នាក់​ក្រោយ​ពី​មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​កើតឡើង ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់​មួយ​រំពេច កាលពី​រសៀល ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​សាម​ឃួ​យ ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។ លោក ហម ប៊ុ​ន​ធែ​ល ស្នងការ​រង​កណ្តាល​នគរបាល​យុត្តិធម៌ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ករណី​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ភូមិ​ឃុំ​ខាងលើ ផ្តើម​ចេញពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។

លោក​បន្ត​ថា​ករណី​លើ​នេះ​ស្ត្រី​រង​គ្រោះ​បាន​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់​នេះ ដោយ​គ្រា​កើតហេតុ​បុរស​ជា​ប្តី​ស្រវឹងស្រា​ត្រឡប់​មក​ដល់​ផ្ទះ​ឈ្លោះប្រកែក​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​ព្រមទាំង​វាយ​កម្ទេច​របស់របរ​ក្នុងផ្ទះ​ជា​ច្រើន​ក្នុង​នោះ​ក៏​បាន​បែក​ព្រី​អគ្គី​ស​នី​ផង​ដែរ ហើយ​ខណៈ​ប្រវាយប្រតប់​ជន​រង​គ្រោះ​អាច​ឆក់​នឹង​ព្រី​ភ្លើង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​។ លោកស្នងការ​រង​បន្ត​ថា នៅ​រសៀល​ដដែល​នេះ​លោក​បាន​ចាត់​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រួម​កម្លាំង​ការិយាល័យ​បច្ចេកទេស ហើយ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ចុះ​ត្រួតពិនិត្យ​៕