ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះបានពិតជាគេហៅថា «ការពារសារណា» មែន !

6 ឆ្នាំ មុន

អាហ្វ្រិកខាងត្បូង ៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា

អាហ្វ្រិកខាងត្បូង ៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា និស្សិតពេទ្យអាយុ២៦ឆ្នាំម្នាក់ បានការពារសារណារបស់ខ្លួនយ៉ាងស្វាហាប់ ពីចោរប្លន់បីនាក់ ដែលព្យាយាមប្លន់យកកាបូបរបស់នាង។ 

និស្សិតពេទ្យនៅសាលា National Health Laboratory Services នាង Noxolo Ntuli រក្សាទុកឯកសារសារណាបញ្ចប់ការសិក្សារបស់នាងនៅក្នុង Flash Drive មួយ ដែលនាងដាក់នៅក្នុងកាបូប ។ សារណានោះហាក់បីដូចជាអាយុជីវិតរបស់នាងអញ្ចឹង ព្រោះថា នាងបានចំណាយពេលស្រាវជ្រាវយ៉ាងយូរទម្រាំបានសម្រេច ។

ស្រាប់តែពេលនាងដើរទៅសាលា នាងបានជួបចោរបីនាក់មកប្លន់យកកាបូបពីនាង ។ នាងបានវាយជាមួយនឹងចោរ ហើយដណើ្តមបានកាបូបវិញដោយជោគជ័យ ។ សកម្មភាពនេះ ត្រូវបានគេថតបានដោយកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះ ។ Noxolo សង្ឃឹមថា ច្បាប់នឹងចាត់វិធានការលើក្រុមចោរចង្រៃទាំងបីនាក់នោះឲ្យបានម៉ត់ចត់ ៕