ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលឆោឡោទាំងព្រឹកក្រោយពីប្រទះឃើញនៅក្នុងលូ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ត្រីសរសៃប្រសាទម្នាក់ខ្យល់គស្លា.ប់បន្ទាប់ពីជិះម៉ូតូបុកខឿន

ខេត្តសៀមរាប ៖ ស្ត្រីសរសៃប្រសាទម្នាក់ខ្យល់គស្លាប់បន្ទាប់ពីជិះម៉ូតូបុកខឿន ហើយរត់ចោលម៉ូតូចូលទៅពូនក្នុងលូ បណ្តាលឱ្យសា្លប់ទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើល កកស្ទះចរាចរណ៍ពេញផ្លូវជាតិលេខ៦ទាំងព្រឹក ។ ហេតុការប្រទះឃើញសាកសពស្ត្រីរងគ្រោះនេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចរង្វង់មូលជ័យវរ្ម័នទី៧ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ។ 

ស្ត្រីរងគ្រោះមានឈ្មោះ អ៊ឹង ប៊ុននី អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលមានឪពុកឈ្មោះ អ៊ឹង ប៉ូ ។ 

តាមប្រភពសាក្សីអ្នកបានប្រាប់ថា កាលពីវេលាម៉ោងប្រហែល៩យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ស្ត្រី រូបនោះ បានជិះម៉ូតូមកពីជើងបតទៅលិច ខណៈនោះជនរងគ្រោះបានជិះម៉ូតូទៅបុកខឿនចិញ្ចើមផ្លូវរួចទុកម៉ូតូចោល ហើយរត់គេចខ្លួនបាត់ ។ បន្ទាប់ពីឃើញម៉ូតូទុកចោលហើយពួកគាត់ក៏បានទូរស័ព្ទឱ្យប៉ូលិសប៉ុស្តិ៍សង្កាត់ទឹកវិល ដើម្បីឱ្យមកជួយយកម៉ូតូទៅទុកនៅប៉ុស្តិ៍ ។ 

តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ទឹកវិលបានប្រាប់ថា មុនពេលកើតហេតុត្រូវបានពលរដ្ឋរាយការណ៍មកថា មានគេទុកម៉ូតូចោលទៅតាមផ្លូវ ខណៈនោះកម្លាំងនគរបាលសហការជាមួយប្រជាការពារភូមិក៏មកដល់កន្លែងកើតហេតុ ប៉ុន្តែគ្មានឃើញមនុស្សក៏បាននាំគ្នាដើររកតែរកមិនឃើញ ។ លុះព្រឹកឡើង ស្រាប់តែមានគេទូរស័ព្ទមកទៀតថា មានមនុស្សលក់ទឹកនៅក្នុងលូពេលនោះកម្លាំងប៉ុស្តិ៍ក៏បានចុះទៅពិនិត្យមើលស្រាប់តែឃើញសាកសពជនរងគ្រោះដេកផ្កាប់មុខនៅក្នុងលូ ក៏នាំគ្នាជួយទាញចេញពីក្នុងលូ ស្រាប់តែឃើញជនរងគ្រោះជាស្ត្រីវិកលចរិកដែលបានស្គាល់កាលពីមុន ព្រោះស្គាល់ឪពុករបស់ជនរងគ្រោះដែលធ្លាប់​មក​យកម៉ូតូ ហើយគាត់ប្រាប់សមត្ថកិច្ចថា កូនគាត់អត់សូវគ្រប់ទេ ។ បច្ចុប្បន្នសាកសពស្ត្រីជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែក ម៉ូតូក្រោយពេលកើតហេតុកម្លាំងជំនាញបានប្រគល់ឱ្យឪពុកជនរងគ្រោះយកចេញពីប៉ុស្តិ៍សង្កាត់ទឹកវិល ត្រឡប់ទៅវិញហើយ ៕