ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌឆ្នាំនេះភ្ញៀវទេសចរណ៍កើនឡើងជាងឆ្នាំមុន

6 ឆ្នាំ មុន

ខេត្តរាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ

ខេត្តរាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះមានចំនួន១,០៥០,០០០នាក់ កើនឡើងប្រមាណ ១៥.៧០% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,០១០,០០០នាក់ កើនឡើងប្រមាណ ១៥.៣០% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០,០០០នាក់ កើនឡើងប្រមាណ ៦.២០% ។ 

ខេត្តគោលដៅទេសចរណ៍សំខាន់ៗទទួលបានចំនួនភ្ញៀវទេសចរដូចខាងក្រោម ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួន ១៤៣,៦៩៣នាក់ កើនឡើង ៤.៨១% ក្នុងនោះភ្ញៀវជាតិចំនួន ១២៦,០០០នាក់ កើនឡើង ៥% ភ្ញៀវអន្តរជាតិចំនួន ១៧,៦៩៣នាក់ កើនឡើង ៣.៥២% ។ ខេត្តព្រះសីហនុ ៖ ភ្ញៀវសរុបចំនួន ៩២,០០០នាក់ កើនឡើង ១៥.២២% ក្នុងនោះ ភ្ញៀវជាតិចំនួន ៨៧,៤០០នាក់ កើនឡើង ១៣.៧០% ភ្ញៀវអន្តរជាតិចំនួន ៤,៦០០នាក់ កើនឡើង ២% ។ ខេត្តបាត់ដំបង ៖ ភ្ញៀវសរុបចំនួន ៧៩,០៧៥នាក់ កើនឡើង ៨៩.១៩% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៨,៨៣៦នាក់ កើនឡើង ៨៩.៦៥% ភ្ញៀវអន្តរជាតិចំនួន ២៣៩នាក់ កើនឡើង ៥.២៩% ។ ខេត្តកំពត ៖ ភ្ញៀវសរុបចំនួន ៧៤,១៥៩នាក់ កើនឡើង ៥.២១% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៥,៩៥៧នាក់ កើនឡើង ៥.៧០% ភ្ញៀវអន្តរជាតិចំនួន ១,២០២នាក់ កើនឡើង ១៦.៤២%។ ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវសរុបចំនួន ៧៧,០៧៨នាក់ កើនឡើង ១០៦.២០% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៧,០៦៨នាក់ កើនឡើង ១០៦.២១% ភ្ញៀវអន្តរជាតិចំនួន ១០នាក់ កើនឡើង ៦៦.៦៦% ។ ខេត្តកំពង់ធំ ៖ ភ្ញៀវសរុបចំនួន ៤៣,៧៥៣នាក់ កើនឡើង ១១៣.៥៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ៤៣,៦៤៧នាក់ កើនឡើង ១១៤.០៧% ភ្ញៀវអន្តរជាតិចំនួន ១០៦នាក់ កើនឡើង ៨.១៦%។ ខេត្តរតនគិរី ៖ ភ្ញៀវសរុបចំនួន ១៥,៨០៥នាក់ កើនឡើង ១១២.១០% ក្នុងនោះ ភ្ញៀវជាតិចំនួន ១៥,៥៣៣នាក់ កើនឡើង ១១៤.៧០% ភ្ញៀវអន្តរជាតិចំនួន ២៧២នាក់ កើនឡើង ២៧.១០% ។ ខេត្តក្រចេះ ៖ ភ្ញៀវសរុបចំនួន ១០,៩៧០នាក់ កើនឡើង ២៨.០៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ១០,៥០៧នាក់ កើនឡើង ២៩.០៧% ភ្ញៀវអន្តរជាតិចំនួន ៤៦៣នាក់ កើនឡើង ៨.៦៨% ។ 

ជាការគួរឱ្យកត់សំគាល់យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្តការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចំរើនកាន់តែប្រសើរដោយក្នុងនោះ ផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ភាគច្រើនត្រូវបានស្ថាបនាជួសជុល និងកែលម្អ អាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ៕