ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់…គំរាមសម្លា.ប់ប៉ះចំកូនមន្ត្រីនគរបាលជាតិទៀត

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យ៉ូរ៉ា មេបញ្ជាការរងទទួលការងារយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានឱ្យមន្ទីរស្រាវជ្រាវយុត្តិធម៌ចំនួន៤នាក់រថយន្ត១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌបានចុះស្រាវជ្រាវតាមដីកាបង្គាប់ ឱ្យចាប់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនឹងករណីគំរាមគំហែងថានឹងសំលាប់ និងប៉ុនប៉ង អំពើលួចកាលពីនៅវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅចំណុចដើមសំរោង ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។ 

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់មានទី១-ឈ្មោះ ណំ តុលា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកថទីលំនៅ បច្ចុប្បន្នស្នាក់នៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀម​រាប និង ទី២-ឈ្មោះ សួន រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត ទីលំនៅបច្ចប្បន្នភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកឈ្មោះ សេង ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខ​របរមន្រ្តីនគបាលជាតិ រស់នៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវជាឱពុកជនរងគ្រោះឈ្មោះ ធី ជី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ។ បច្ចុប្បន្នជនសង្ស័យទាំង២​នាក់ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕