ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញក៏ពិបាកជំនួស..!

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីត្រឡប់ពីការកំសាន្តសប្បាយតំបន់ទឹកធ្លាក់ស្រែអំពិលហើយ

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីត្រឡប់ពីការកំសាន្តសប្បាយតំបន់ទឹកធ្លាក់ស្រែអំពិលហើយ ភ្ញៀវទេសចរណ៌ត្រឡប់មកវិញ បានជាប់ផុងរថយន្តរបស់ខ្លួនស្ទើរគ្រប់គ្នាបន្ទាប់​ពី​មានភ្លៀងធ្លាក់១មេ ។ ស្ថិតក្នុងផ្លូវដ៏សែនលំបាកបែបនេះអ្នកទៅទស្សនាកំសាន្តរមណីយ៍ដ្ឋានថ្មីមួយនេះបានរិះគន់ថា អាជ្ញាធរខេត្តគួរតែស្ថាបនាផ្លូវមួយខ្សែដែលមានប្រវែងតែជាង៧គីឡូម៉ែត្រនេះ ដើម្បីឱ្យតំបន់ទេស​ចរណ៍ ដ៏ស្រស់ស្អាតនេះមានភ្ញៀវទេសចរណ៌ទៅកំសាន្តឱ្យកាន់តែច្រើនដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសហគមន៍ ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិល ដែលស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស នេះផង ។

ផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារ កោះសន្តិភាព លោក ម៉ឹង វិសាលសុខ  មេឃុំក្តុលសែនជ័យ បានមានប្រសាសន៍ថា ដោយសារទីតាំងទឹកធ្លាក់ស្រែអំពិលជារមណីយ៍ដ្ឋានធម្មជាតិដែលទើបរកឃើញមិនទាន់មានផ្លូវសម្រាប់ភ្ញៀវចូលមកកំសាន្តបានស្រួលនៅឡើយ ។ បច្ចុប្បន្នមានភ្ញៀវក្នុងស្រុក ដែលស្គាល់តំបន់នេបាននាំគ្នាមកលេងកំសាន្តនៅថ្ងៃបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងមួយថ្ងៃប្រមាណជា៥០០នាក់ដែរព្រោះតំបន់នេះទឹកធ្លាក់ថ្លា និងបរិសុទ្ឋល្អណាស់ សំបូរដោយព្រៃឈើជាម្លប់សម្រាប់ចតរថយន្តរបស់ទៀតផង ។ កន្លងទៅនេះខាងអាជ្ញាឃុំ និងសហគមន៍ បានពឹងឱ្យអ្នកមានត្រាក់ទ័រជួយឈូសឆាយត្រួសត្រាយផ្លូវ ដោយគ្រាន់តែជួយចេញថ្លៃប្រេង ដើម្បីសម្រូលដំណើរ អាចឱ្យរថយន្តចូលមកបានខ្លះៗដែរ ។ ជាមួយគ្នានេះដែរលោក សោ ភា ប្រធានសហគមន៍ ទឹកធ្លាក់ស្រែអំពិល បានមានប្រសាសន៍ថា ក្នុងពេលខាងមុខ សហគមន៍នឹងរៀបចំតំបន់ទេសចរណទឹកធ្លាក់ស្រែអំពិលនេះឱ្យកាន់តែប្រសើរជាងនេះ ដោយរៀបចំឆ្កាព្រៃធ្វើខ្ចុះសម្រាប់ភ្ញៀវមកអង្គុយកំសាន្តធ្វើកន្លែងដាក់ឡានដាក់ម៉ូតូ និងធ្វើរោងសម្រាប់ប្រជាពលរដ្ឋលក់ដូរចំណីអាហារក្នុងស្រុកផងដែរ ក្នុងនាមលោកជាប្រធានសហគមន៍ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមកកំសាន្តទីនេះឱ្យបានច្រើនពេលបានកសាងផ្លូវរួចរាល់ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ គឺក្រោយបុណ្យភ្ជុំបិណ្ឌ១ថ្ងៃ មានភ្ញៀវទៅកំសាន្តទឹកធ្លាក់ស្រែអំពិលជាច្រើននាក់តាមផ្លូវដែលឈូសត្រួសត្រាយដោយសហគមន៍ ដែលអាចរថយន្តចូលទៅកំសាន្តបាន ប៉ុន្តែពេលត្រឡប់វិញក្រោយពេលមានភ្លៀងធ្លាក់១មេបណ្តាលឱ្យរថយន្តភ្ញៀវជាប់ផុងរណូករណែលក្នុងនោះមានរថយន្តរបស់ភ្ញៀវ១គ្រឿងម៉ាកកូរូឡាបានដាច់កាឡេមុខផងដែរ ទិដ្ឋភាពបែបនេះធ្វើឱ្យភ្ញៀវដែលជាប់គាំងរថយន្តលើផ្លូវក្នុងភក់បែបនេះស្លុតចិត្ត នឹកស្តាយក្រោយនិងរអ៊ូថា មិនគួរប្រថុយទៅតំបន់នោះទេ ព្រោះពេលបើកចូលទៅ មិនមានបញ្ហាគួរព្រួយបារម្មណ៌ទេមិនដឹងថា ក្រោយពេលមានភ្លៀងជួបបញ្ហាអាក្រក់បែបនេះឡើយ ៕