ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកើតឡើង52លើក

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌបីថ្ងៃគិតពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០១៧

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌបីថ្ងៃគិតពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០១៧ កើតឡើង៥២លើក ស្លាប់២៦នាក់ របួសធ្ងន់៦៣នាក់ របួសស្រាល២៧នាក់ បើប្រៀប​ធៀប​រយៈ​ពេលដូចគ្នាឆ្នាំ២០១៦មានការកើនឡើង ។ 

មូលហេតុគ្រោះថ្នាក់ល្បឿន១៣លើកស្លាប់៦នាក់, ស្រវឹង០៨លើកស្លាប់០៨នាក់, ប្រជែង០៥លើកស្លាប់០៤នាក់ ,មិនគោរពសិទ្ធ០៩លើកស្លាប់ម្នាក់, មិនប្រកាន់ស្តាំ០៧លើកស្លាប់០៤នាក់, បត់គ្រោះថ្នាក់០៩​លើក​ស្លាប់ម្នាក់ កត្តាយានយន្ត០១លើកស្លាប់០២នាក់ ។ សរុបស្លាប់២៦នាក់ ម៉ូតូ២៤នាក់(មិនពាក់មួក២១នាក់) ,រថយន្តតូច០២នាក់ ។ គ្រោះថ្នាក់ប៉ះទង្គិចម៉ូតូ និងម៉ូតូ០៦លើកស្លាប់ម្នាក់, ម៉ូតូ និងរថយន្តតូច០៤លើកស្លាប់០៥នាក់,ម៉ូតូនិងថ្មើរជើង០១លើក,ម៉ូតូដួលខ្លួនឯង០១លើកស្លាប់០១នាក់,ម៉ូតូនិងគោយន្ត០១លើក ។ បណ្តាលឲ្យខូចខាតយានក្នុងនោះមាន ម៉ូតូ៧៣គ្រឿង,រថយន្តតូច២២​គ្រឿង,រថយន្តធំ០១គ្រឿង,យានផ្សេងៗ០១គ្រឿង,ថ្មើរជើង០២នាក់ ។ រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើនខេត្ត,ព្រៃវែង០៤លើកស្លាប់០៧នាក់របួស០៦នាក់,កំពង់ស្ពឺ០២លើកស្លាប់​០៤នាក់,កណ្តាល០៤លើកស្លាប់០៤នាក់,កំពង់ចាម០៦លើកស្លាប់០៣នាក់របួស០៧នាក់,កំពង់ធំ០៣លើកស្លាប់០២នាក់របួស០៣នាក់,តាកែវ០៣លើកស្លាប់ម្នាក់របួស០៦នាក់ និងខេត្តព្រះសីហនុ០២លើកស្លាប់ម្នាក់របួស០៣នាក់ ៕