ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារប្រសើរជាងព្យាបាល…បង្ក្រាបក្មេងៗដុតផាវនិងដកហូតពីអ្នកលក់

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល បានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចំនួន៤

ខេត្តកណ្ដាល ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល បានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចំនួន៤ រួមមាននគរបាលប៉ុស្ដិ៍ឆក់ឈើនាង ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ក្រាំងម្កាក់និងប៉ុស្ដិ៍ព្រៃពួច ចុះធ្វើការបង្ក្រាបបំបែកហ្វូងក្មេងៗដែលបានដុតផាវក្នុងពិធីបណ្ដែតដូនតា គឺចាប់ពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧រហូតដល់ព្រឹកថ្ងៃដដែលនោះឃាត់ខ្លួន៨នាក់ និងដកហូតផាវគ្រាប់បែកជាច្រើនគ្រាប់ រួមជាមួយផាវកាំជ្រួចជាច្រើនដើម និងចំពាមកៅស៊ូមួយចំនួន ។ មិនតែប៉ុណ្ណោះក្រោយពេលឃាត់ខ្លួនធ្វើការសាកសួរដឹងពីទីតាំងលក់ផាវ កម្លាំងនគរបាលខាងលើក៏បាន ចុះទៅធ្វើការដកហូតយកពីកន្លែងលក់នោះបានជាច្រើនទៀតផងដែរ ។

តាមប្រភពបានឱ្យដឹងថា បន្ទាប់មកកម្លាំងបានបន្តទៅកាន់ឃុំព្រៃពួច ឃុំក្រាំងម្កាក់ និងឃុំពើកជាបន្តទៀត ហើយឃាត់មនុស្សអត់បានទេ ប៉ុន្តែខណៈនោះនៅក្នុងឃុំព្រៃពួច កម្លាំងរឹបអូសបានផាវគ្រាប់បែកចំនួន​១៥០គ្រាប់, ដែកកេះ២, ជំពាមកៅស៊ូ២, កាបូបស្ពាយ១ ហើយនៅក្នុងឃុំក្រាំងម្កាក់ ដកហូតបានផាវគ្រាប់បែកចំនួន១១៤គ្រាប់, ព្រមទាំងឃុំពើកដកហូតបានផាវគ្រាប់បែកចំនួន១០០គ្រាប់ដោយក្មេងៗទាំងនោះបោះចោលហើយរត់គេចខ្លួនបាត់អស់ ។ ចំណែកក្មេងៗដែលត្រូវឃាត់ខ្លួននៅក្នុង ឃុំឆក់ឈើនាងនោះបានសារភាពថា ចំពោះកាំជ្រូចខាងលើនោះ ខ្លួនបានទិញមកពីឈ្មោះ អុល ភូមិត្រពាំងថ្លាន់ សង្កាត់​ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងផាវគ្រាប់បែកបានទិញមកពីផ្សារបែកចាន ឃុំបែកចាន និងផ្សារអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីដុតលេងនាពេលបណ្ដែតដូនតាថ្ងៃភ្ជុំបិណ្ឌ ។

នគរបាលបានបន្តទៀតថា ក្រោយពីបានចម្លើយសារភាពហើយ រហូតដល់ម៉ោង៨ព្រឹកថ្ងៃដដែល កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលពើក រួមជាមួយមន្រ្តីក្រុមប្រឹក្សាឃុំ និង​លលកមេភូមិ ចុះទៅតូបលក់ផាវនៅក្នុងផ្សារអង្គស្នួល ដែលមានម្ចាស់ឈ្មោះ គង់ លី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអង្គស្នួលទី៣ ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។ មុខរបរលក់ចាប់ហួយដោយដកហូតបានផាវគ្រាប់បែកចំនួន៣៦កញ្ចប់ស្មើ៣៦០០គ្រាប់ ។ ផាវឈើគុសចំនួន១៦០ប្រអប់ស្មើនឹង៣២០០ដើម ។ កាំជ្រួចចំនួន១២ដុំស្មើនឹង១៤៤ដើម ។ ព្រមទាំងបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ការទិញយកមកលក់បន្តទៀត ៕