ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​កាត់ចម្រឹងបង្អួចចូល​ផ្ទះ​លួច​គាស់​ទូដែក

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ករណី​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស នៅ​ចន្លោះ​ម៉ោង​២២​និង​០០​នាទី​ទៅ​ម៉ោង​០៣​ទាប​ភ្លឺ

ខេត្តបាត់ដំបង ៖ ករណី​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស នៅ​ចន្លោះ​ម៉ោង​២២​និង​០០​នាទី​ទៅ​ម៉ោង​០៣​ទាប​ភ្លឺ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ថ្មគោល​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​លួច​គាស់​ទម្លុះទំលាយ​ចម្រឹង​បង្អួច​ដែក និង​ទូរ​ដែក ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង ហ៊ឺ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​អាជីវករ ដែល​ជន​រង​គ្រោះ​ខាន​ស្នាក់​នៅ​រយៈពេល​៨​ឆ្នាំ​មក​ហើយ ទុក​ឲ្យ​បងប្អូន​ជួយ​មើលថែ​រក្សា ទៅ​រស់នៅ​ភ្នំពេញ ។ នៅ​កន្លែង​កើតហេតុ បន្សល់​ទុក​ដែក​ឆ្កឹះ​កូនសោ​ចំនួន​១ ។ លុះ​ម៉ោង​០៨​និង​០០​នាទី ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ កម្មករ​ជូត​ផ្ទះ​បាន​ចូល​មក​បោស​ជូត​ដូច​សព្វដង ទើប​ដឹង​ថា​មាន​ចោរ​ចូល​លួច​គាស់​ទម្លុះទំលាយ ។ សម្ភារ​បាត់បង់​មាន ថ្ម​រលូង​ពណ៌​ស​ចំនួន​២​ដុំ​ប៉ុន​ក​.​ដៃ បច្ចុប្បន​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ៕