ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​គណៈប្រតិភូ​ជាន់ខ្ពស់​ចិន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ បាន​ទទួល​ជួប​គណៈប្រតិភូ​ជាន់ខ្ពស់

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ បាន​ទទួល​ជួប​គណៈប្រតិភូ​ជាន់ខ្ពស់​បក្សកុម្មុយនិស្ត​ចិន ដឹកនាំ​ដោយ​លោក លីវ យុន​សាន សមាជិក​គណៈ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន នៅ​វិមាន​សន្តិភាព ។

នៅ​ក្នុង​ជំនួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​នោះ លោក លីវ យុន​សាន សមាជិក​គណៈ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ នៅ​ទីក្រុង​ប៉េ​កាំ​ង​កំពុង​តែ​មមាញឹក​យ៉ាង​ខ្លាំង តែ​ទោះជា​យ៉ាងណា​ក៏​ដោយ លោក និង​គណៈប្រតិភូ​របស់​លោក ត្រូវ​បញ្ជូន​មក​កម្ពុជា ដោយ​លោក​ប្រធានាធិបតី​ចិន គណៈកម្មាធិការ​កណ្តា​លម​ជ្ឈឹ​ម​បក្ស​ចិន ដើម្បី​មក​បំពេញ​ទស្សនកិច្ច​ផង និង​ជា​ការ​ឆ្លុះ​ប​ញ្ជាំ​ង​ទៅ​ដល់​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ថា​កម្ពុជា គឺជា​មិត្ត​ដ៏​ពិត​ប្រា​ដក​របស់​ចិន កម្ពុជា គឺជា​មហា​គ្រួសារ​របស់​ចិន ។ ហើយ​ចិន​ជា​បង្អែក​ដ៏​រឹង​មាំ​បំផុត​របស់​កម្ពុជា ចិន​គាំទ្រ​រាល់​កិច្ច​ប្រឹងប្រែង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា កាន់តែ​ល្អ​ប្រសើរ​ឡើង ។ ចិន​គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈបក្ស​ប្រជាជន​កម្ពុជា ពេញទំហឹង​តែ​ម្តង ៕