សមត្ថកិច្ចចាប់ប្ដី ក្រោយវាយប្រពន្ធរយះក្បាល
ខេត្តប៉ៃលិន ៖ បុរសម្នាក់ទៅចូលរួមផឹកស៊ីជួបជុំមិត្តភក្តិ តាំងពីព្រឹករហូតដល់ល្ងាច នារដូវបុ ណ្យភ្ជុំបិណ្ឌនេះ
ខេត្តប៉ៃលិន ៖ បុរសម្នាក់ទៅចូលរួមផឹកស៊ីជួបជុំមិត្តភក្តិ តាំងពីព្រឹករហូតដល់ល្ងាច នារដូវបុ ណ្យភ្ជុំបិណ្ឌនេះ
ខេត្តប៉ៃលិន ៖ បុរសម្នាក់ទៅចូលរួមផឹកស៊ីជួបជុំមិត្តភក្តិ តាំងពីព្រឹករហូតដល់ល្ងាច នារដូវបុ ណ្យភ្ជុំបិណ្ឌនេះ លុះស្រវឹងស្រាជោកជាំ ក៏ត្រលប់ទៅផ្ទះវិញ បន្ទាប់ពីប្រកែកគ្នាជាមួយប្រពន្ធ ស្រាប់តែឈ្លោះទាស់ទែង ហើយប្រើអំពើហិង្សាវាយទៅលើប្រពន្ធ បណ្តាលឱ្យរងរបួសស្រាល ។ ក្រោយមក ត្រូវបានប្រពន្ធប្តឹងនគរបាលឱ្យចុះទៅចាប់ឃាត់ខ្លួន ដើម្បីរៀបចំបញ្ជូនទៅស្នងការនគរបាលខេត្តឱ្យចាត់ការបន្ត ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៧និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះរបស់ខ្លួន ក្នុងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនបង្កហេតុជាប្តី មានឈ្មោះ ផា សុភី អាយុ៣៣ឆ្នាំ ស្រវឹងស្រាជោកជាំ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ តោ សុខសាន្ត អាយុ៣០ឆ្នាំ រងរបួសស្រាលទាំង២នាក់ រស់នៅភូមិសង្កាត់ខាងលើ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញបុរសជាប្តីខាងលើ បាននាំគ្នាផឹកស៊ីជួបជុំមិត្តភក្តិនៅក្នុងភូមិ លុះត្រលប់ទៅផ្ទះវិញ ក៏ឈ្លោះទាស់ទែងជាមួយប្រពន្ធចុះឡើងៗ ស្រាប់តែប្រពន្ធជេរប្តី ដោយពេលនោះប្តីទប់មិនបាន ក៏វាយទៅលើប្រពន្ធយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសស្រាលតែម្តង ។ ភ្លាមៗនោះ បានអ្នកជិតខាងឃើញ ក៏ចូលទៅជួយអន្តរាគមន៍ ទើបអ្នកទាំងពីរឈប់វាយតប់គ្នាបន្តទៀត ។ ប៉ុន្តែ១សន្ទុះក្រោយមក ស្ត្រីរងគ្រោះខឹងខ្លាំងពេក ដោយវាយទៅលើនាងជាច្រើនលើកច្រើនសារមកហើយ ក៏បានដាក់ពាក្យបណ្តឹងទៅនគរបាលឱ្យចាប់ឃាត់ខ្លួនប្តីយកទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ