ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម និង​លោក​ជំទាវ វង្ស ស៊ី​ម កាន់​វេន​បិណ្ឌ​ទី​១៤

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ វង្ស ស៊ី​ម រួម​ទាំង​សហការី បាន​អញ្ជើញ​កាន់​វេន​បិណ្ឌ​ទី​១៤

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ វង្ស ស៊ី​ម រួម​ទាំង​សហការី បាន​អញ្ជើញ​កាន់​វេន​បិណ្ឌ​ទី​១៤ នៅ​វត្ត​សុភង្គ​ល ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ​១៣​រោច ខែភទ្របទ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ បាន​និមន្ត​ព្រះ​ស​ង្ឈ​ចម្រើន​ព្រះ​បរិត្ត និង​សំដែង​ធម៌​ទេសនា ។ លុះ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ​១៤​រោច ខែភទ្របទ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម និង​លោក​ជំទាវ វង្ស ស៊ី​ម បាន​អញ្ជើញ​រាប់​បាត​ឆ្លង​វេន​បិណ្ឌ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​ញាតិ​ជិត​ឆ្ងាយ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរិ​លោក មក​ទទួលយក​នូវ​ផល្លា​និ​ស​ង្ឈ ដែល​កូនចៅ​បាន​ឧទ្ទិស​ជូន និង​ងាក​ក្រោយ​ឲ្យ​ពរ​ឲ្យ​ជ័យ ដល់​កូនចៅ សុំ​ឲ្យ​មាន​សេចក្តីសុខ​ចម្រើន រួច​ក៏​បាន​ប្រគេន​ចង្ហាន់​ដល់​ព្រះ​ស​ង្ឈ ជា​កិច្ច​បង្ហើយ​បុណ្យ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ឲ្យ​ដឹង​ថា ៖ បច្ច័យ និង​ទ័​យ្យ​ទាន ដែល​បាន​មក​ពី​កម្មវិធី​បុណ្យ​នេះ រួម​មាន ៖ មី​ចំនួន​១១​កេស​, ទឹកក្រូច​ដប​ធំ​៤​យួរ​, ទឹក​សុទ្ធ​១០​កេស​, អង្ករ​១០០​គ​.​ក្រ​, ទឹកស៊ីអ៊ីវ​៤​យួរ​, ទឹកត្រី​៤​យួរ​, ទឹកក្រូច​កំប៉ុង​១០​កេស​, ទឹកក្រូច​ដប​តូច​១០​កេស​, ត្រីខ​១០​កេស​, ស្លាក​ដក់​៨​ឈុត និង​ថវិកា​ចំនួន​៨​លាន​៥​សែន​៣​ម៉ឺន​រៀល ប្រគេន​ព្រះ​ស​ង្ឈ និង​ជូន​ដល់​អាចារ្យ​គណៈកម្មាធិការ​វត្ត សម្រាប់​កសាង​នូវ​សមិទ្ធផល​នានា​ក្នុង​វត្ត ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ចែក​ជូន​ថវិកា​ដល់​តាជី​យាយជី និង​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​នេះ ម្នាក់​៥​ពាន់​រៀល​ផង​ដែរ ៕