ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្ដី​ពូកែ​លេងល្បែង សម្រេចចិត្ត​លោតទឹក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវ​ក្រុម​ភ្ញៀវ​ទេសចរ​ជួយ​សង្គ្រោះ​បាន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវ​ក្រុម​ភ្ញៀវ​ទេសចរ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​និង​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន បន្ទាប់​ពី​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង​១៨​និង​៣០​ល្ងាច ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផែ​ទេសចរណ៍ ស្ថិត​ក្នុង​ក្រុម​ទី​១៧ ភូមិ​០៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

យោង​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​គេ​ស្ត្រី​វ័យក្មេង​ម្នាក់ បាន​ដើរ​ឡើង​មក​លើ​ផែ​ឆ្ពោះទៅ​ចុង​ផែ​ទេសចរណ៍ ហើយ​បាន​លោត​ទម្លាក់​ទឹក បន្សល់​ទុក​កាបូបដៃ​មួយ​នៅ​លើ​ផែ ដោយ​ពុំ​ដឹង​មូលហេតុ ភ្លាម​នោះ​ក្រុម​ភ្ញៀវ​ទេសចរ រួម​ជា​បុគ្គលិក​ទូក​ទេសចរណ៍​បាន​ស្រែក​ឆោឡោ លោត​ចុះ​ទឹក​ទៅ​ជួយ​សង្គ្រោះ​ភ្លាម ដោយ​ពោង​សុវត្ថិភាព​នៅ​លើ​ផែ  រួច​ស្រង់​មក​លើគោក និង​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ បាន​ទាន់​ពេលវេលា ។

ជុំវិញ​ហេតុការណ៍​នេះ លោក​វរសេនីយ៍ទោ ប៉ោ វណ្ណ​រ៉ា នាយការិយាល័យ​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ដែល​បាន​លោទ​ទឹក​សម្លាប់​ខ្លួន​នេះ​មានឈ្មោះ គិ​ន ស្រី​និ​ច ភេទ​ស្រី អាយុ​២០​ឆ្នាំ មានស្រុក​កំណើត​នៅ​កោះសូទិន ខេត្តកំពង់ចាម មាន​ទីលំនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ប្រភព​ដ៏​ដែល​បាន​បន្ត​ថា ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​សម្លាប់​ខ្លួន​នោះ​គឺ ខឹង​ប្តី​ចូល​កាស៊ីណូ​ឃាត់​មិន​ស្តាប់ ព្រោះ​បើ​យោង​សម្ដី​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​កាត់​ម៉ា​ឡេ បាន​អះអាង​ថា ស្ត្រី​រង​គ្រោះ​គឺជា​ប្រពន្ធ​របស់​ខ្លួន ដែល​បាន​រស់នៅ​ជាមួយ​គ្នា​ជាង​២​ឆ្នាំ​មក​ហើយ នៅ​មុន​កើតហេតុ​មួយ​ថ្ងៃ ខ្លួន​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ដោយសារ​រូប​គាត់​ចូល​លេង​កាស៊ីណូ តែ​គាត់​មិន​ស្តាប់ ទើប​ពេល​នោះ​ប្រពន្ធ​គាត់​បាន​ប្រាប់​ថា ទៅ​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ឯ​រូប​គាត់​បាន​មក​លេង​កាស៊ីណូ​ជា​ធម្មតា ដោយ​ស្មានថា​ប្រពន្ធ​ទៅ​ស្រុក​កំណើត​មែន រហូត​មាន​គេ​ទូរស័ព្ទ​ប្រាប់ ទើប​ដឹង​ថា​ប្រពន្ធ​គាត់​មក​លោតទឹក​សម្លាប់​បែប​នេះ​សោះ ៕