ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​គេ​វាយ​ជិត​ស្លា.ប់ ដោយសារ​តែ​សរសេរ Review អាក្រក់​ពី​ហាង​គេ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ម្នាក់ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​វាយ​ជិត​ស្លា.ប់

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ម្នាក់ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​វាយ​ជិត​ស្លាប់ ដោយសារ​តែ​ប្រពន្ធ​សរសេរ​អាក្រក់​នៅ​លើ​អន​ឡាញ​ពី​ភោជនីយដ្ឋាន​មួយ​កន្លែង ។

កាលពី​ថ្ងៃ​អង្គារ​ពេល​ល្ងាច ស្ត្រី​ម្នាក់​ឈ្មោះ Yu និង​មិត្តភក្តិ​ជា​ច្រើន​នាក់​របស់​នាង បាន​ទៅ​ជុំ​គ្នា​លេង​ម៉ា​ជុង ។ នាង​បាន​បញ្ជា​ទិញ​សាច់​អាំង​ពី​ហាង​មួយ​កន្លែង​នៅ​អន​ឡាញ ។ នៅ​ពេល​ដែល​ហាង​មក​ដល់​កន្លែង នាង និង​មិត្តភក្តិ​របស់​នាង​មិន​ពេញ​ចិត្តនឹង​រសជាតិ​របស់​វា​សោះ ។

នៅ​ថ្ងៃ​បន្ទាប់ នាង​ក៏​បាន​សរសេរ Review អាក្រក់​ពី​ហាង​នោះ នៅ​លើ​វេ​ប​សាយ​ដែល​នាង​បាន​បញ្ជា​ទិញ​សាច់​អាំង ។ គ្រាន់តែ​សរសេរ​ហើយ​ភ្លាម នឹង​បាន​ទទួល​ទូរស័ព្ទ​ពី​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មក​សួរ​នាង​រកមុខ​អ្នក​សរសេរ ។ នាង​ប្រាប់​ថា នាង​ជា​អ្នក​សរសេរ ។

ស្រាប់តែ​នៅ​យប់​ថ្ងៃ​កើតហេតុ​ម៉ោង​៨​យប់ មាន​មនុស្ស​៨​នាក់ មក​ចូល​ក្នុង​វង់​លេង​ម៉ា​ជុង​របស់​នាង ហើយ​ស្រែក​ឡូឡា​ជេរ​នាង និង​មិត្តភក្តិ ។ ប្តី​របស់​នាង​ឃើញ​ដូចនេះ ក៏​ហក់​ទៅ​ជួយ ។ តែ​ត្រូវ​បាន​គេ​វាយ​ជិត​ស្លាប់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ប៉ូលិស​បាន​ទៅ​សាកសួរ​នៅ​ហាង​នោះ​ដែរ ហើយ​ម្ចាស់​ហាង​ក៏​ទទួល​សារភាព​ថា ខ្លួន​ពិតជា​បាន​បញ្ជា​ឲ្យ​មនុស្ស​ទៅ​ធ្វើបាប​ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ​មែន ។ ការ​ស៊ើបអង្កេត​កំពុង​តែ​បន្ត ៕