ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ផឹកស៊ី​ជិះ​ម៉ូតូ​ធ្នាក់​អូរ​បោក​ក្បាល​បាក់​ក​ស្លា.ប់

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គលិក​រោងចក្រ​ញូ​ស្តា​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្នុង​កូន​អូ​ក្បែរ​ផ្លូវជាតិ​លេខ​៤

ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គលិក​រោងចក្រ​ញូ​ស្តា​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​កូន​អូ​ក្បែរ​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ស្រវឹងស្រា ជិះ​ចូល​អូ​ដួល​បោក​ក្បាល​ស្លាប់​នៅ​ចន្លោះ​២២​ទៅ​ម៉ោង​២៣​យប់ ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ (​មុខ​រោងចក្រ​SCG) ។
យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា យោង​តាម​ការ​បំភ្លឺ​ពី​មិត្តភក្តិ​ជន​រង​គ្រោះ​បាន​អះអាង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជិ​វិត​ដោយ​គ្រោះថ្នាក់​ចរាច​ណ៏​នេះ មានឈ្មោះ  JIANG XI ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EI 6033081 មានមុខរ​បរជា​បុគ្គលិក​រោងចក្រ​ញូ​ស្តា ។ នៅ​ថ្ងៃ​កើតហេតុ ជន​ង​គ្រោះ​រួម​ជាមួយ​មិត្តភក្តិ​បាន​ផឹកស៊ី​នៅ​ក្នុង​រោងចក្រ​តាំងពី​ម៉ោង​០៨​ព្រឹក រហូត​យប់​បាន​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​ក្នុង​ក្រុង រហូត​ម៉ោង​២២​យប់ ជន​រង​គ្រោះ​បាន​សុំ​មិត្តភក្តិ ជិះ​ម៉ូតូ​ម៉ាក​គ្លិ​ក ព​ណ៏​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១AP-២១២៦ មក​រោងចក្រ​មុន ហើយ​ក៏​បាន​បាត់​ដំណឹង​រហូត​នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ទើប​ដឹង​ថា មិត្តភក្តិ​របស់​ខ្លួន​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ទៅ​ហើយ ។
ក្រោយ​កើតហេតុ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ម្ចាស់​រោងចក្រ យក​ទៅ​ចាត់ចែង​បន្ត ឬ​ឯ​ម៉ូតូ សមត្ថកិច្ច​ដកហូត​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​បណ្តោះអាសន្ន​សិន ព្រោះ​ម៉ូតូ​ជន​រង​គ្រោះ​បាន​ជួល​ពី​កន្លែង​ជួល​ម៉ូតូ ៕