ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ភ័យ​លោះ​ព្រលឹង​ប្រជ្រៀត​គ្នា​ចេញ​តាម​ទ្វារ​រថយន្ត

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អ្នកដំណើរ​លើ​រថយន្តក្រុង បាន​ភ័យ​ស្លនស្លោ​ស្ទុះ​ប្រជ្រៀត​គ្នា​ចេញ​តាម​ទ្វារ​រថយន្

ខេត្តកំពង់ឆ្នាំង ៖ អ្នកដំណើរ​លើ​រថយន្តក្រុង បាន​ភ័យ​ស្លនស្លោ​ស្ទុះ​ប្រជ្រៀត​គ្នា​ចេញ​តាម​ទ្វារ​រថយន្ត គ្រា​ដែល​មាន​អណ្ដាតភ្លើង​ឆាបឆេះ ពី​ផ្នែក​ខាងក្រោម​នៃ​រថយន្តក្រុង​ដឹក​អ្នកដំណើរ មក​ដល់​ចំណុច​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ។

ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ លើ​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​ខាងលើ​ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៧៦៧៦ មិន​ស្គាល់ឈ្មោះ​អ្នកបើកបរ ចំណែក​ម៉ូតូ​ដែល​រង​ការ​ឆេះ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ បាត់ដំបង ១L-៣៤៧៨ ។

ប្រភព​ដដែល​បាន​បន្ត​ដោយ​ស្រង់​សម្ដី​ព្រូ​រថយន្តក្រុង​ខាងលើ​ថា រថយន្តក្រុង​បាន​ធ្វើ​ដំណើ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង លុះ​មក​ដល់​ព្រែក​ភ្នៅ បាន​ដាក់​អ្នកដំណើរ​ម្នាក់​ជា​មន្ត្រី​យោធា ដែល​មាន​ម៉ូតូ​ខាងលើ ។ ដោយសារ​ការ​ប្រុង​ប្រយ័ត្ន​បាន​បង្ហូរ​សាំង​ឲ្យ​អស់ពី​ម៉ូតូ ហើយ​បាន​លើក​ម៉ូតូ​ដាក់​ចូល​ឃ្លុប​រថយន្ត​ផ្នែក​ខាងក្រោម រួច​ក៏​បន្តដំណើរ​មក​ទៀត ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ មាន​ភ្លើង​បាន​ឆាបឆេះ​ម៉ូតូ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​តែ​ម្តង ភ្លាម​ៗ​នោះ​រថយន្ត​បាន​ឈប់​ឲ្យ​អ្នកដំណើរ​ចុះ​ដោយ​មិន​មាន​នរណា​រងគ្រោះថ្នាក់​ម្នាក់​ឡើយ ។

ប្រភព​បានដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ភាគី​រថយន្ត និង​ម្ចាស់​ម៉ូតូ​កំពុង​ចរចា​គ្នា​ដោយ​មិន​រំខាន​សមត្ថកិច្ច​នោះ​ឡើយ ចំណែក​អ្នកដំណើរ​បាន​សាង​រថយន្ត​បន្តដំណើរ​ទៅ​មុខ​ទៀត ៕