ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យឺត​ជើងហោះហើរ ដោយសារ​តែ​អ្នក​បើក​យន្តហោះ​យក​លិខិតឆ្លងដែន​ច្រឡំ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Hainan ដែល​ត្រូវ​ហោះ​ពី

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Hainan ដែល​ត្រូវ​ហោះ​ពី Chengdu ទៅ Los Angeles នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា មាន​ភាព​យឺតយ៉ាវ​១៥​ម៉ោង ដោយសារ​តែ​អ្នក​បើក​យន្តហោះ​ច្រឡំ​យក​លិខិតឆ្លងដែន​របស់​ខ្លួន​ខុស ។

ការ​យឺតយ៉ាវ​ក្នុង​ការ​ហោះហើរ​នេះ ធ្វើ​ឲ្យ​អ្នកដំណើរ​១៥០​នាក់ ខាតបង់​ប្រាក់​កាស​អស់​ជា​ច្រើន ដោយសារ​តែ​ពួក​គេ​បាន​កក់​កន្លែង​ស្នាក់​នៅ និង​ខាតបង់​លើ​ការ​ធ្វើ​ដំណើរ​ផ្សេង​ៗ​ទៀត ។ ដើម្បី​សងការ​ខាតបង់​ទាំងនោះ ក្រុមហ៊ុន​អាកាសចរណ៍ Hainan បាន​ជូន​អ្នកដំណើរ​ម្នាក់​ៗ ៥០០​យន់​ចិន ដែល​ស្មើនឹង​៧៦​ដុល្លារ​សហរដ្ឋអាមេរិក ។

ទោះបីជា​ខាង​ក្រុមហ៊ុន​ប្រាប់​ថា វា​ជា​កំហុស​របស់​ក្រុមហ៊ុន​ក៏​ដោយ ក៏​អ្នកដំណើរ​ជឿជាក់​ថា វា​កើតឡើង​ដោយសារ​តែ​អ្នក​បើក​យន្តហោះ​ច្រឡំ​លិខិតឆ្លងដែន​ដោយ​ខ្លួនឯង ៕