ពាក្យចចាមអារ៉ាមថា លោក Mark Zuckerberg ប្រកាសរើសមេដោះដោយឲ្យប្រាក់ខែកប់
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា នៅលើប្រព័ន្ធបណ្តាញសង្គមចិន មានពាក្យចចាមអារ៉ាមថា មហាសេដ្ឋីម្ចាស់ហ្វេសប៊ុក ប្រកាសជ្រើសរើសមេដោះដែលចេះភាសាចិន ដោយហ៊ានឲ្យប្រាក់ប្រចាំឆ្នាំដល់ទៅ ១១ម៉ឺនដុល្លារ ។ បើគិតជាខែវិញ គឺក្បែរនឹង១ម៉ឺនដុល្លារទៅហើយ ។
មូលហេតុដែលគេគិតថា វាជាការប្រកាសជ្រើសរើសរបស់ម្ចាស់ហ្វេសប៊ុក Mark Zuckerberg គឺដោយសារតែកូនស្រីទីពីររបស់លោក ដែលកើតនៅខែមុន មានអង្គរក្សការពារមិនតិចជាង១៦នាក់ឡើយ ។ ម្យ៉ាងវិញទៀត ប្រពន្ធរបស់លោក គឺជាជនជាតិចិន ដែលចង់ឲ្យកូនចេះចិនទៀតផង ។ ហេតុផលមួយទៀត គឺដោយសារតែប្រាក់ថ្លៃឈ្នួលមានតម្លៃខ្ពស់ ដែលមនុស្សទូទៅ មិនមានសមត្ថភាពអាចបង់បាន ។
គួរបញ្ជាក់ផងដែរថា នេះនៅមិនទាន់ច្បាស់ថា ជាការប្រកាសរបស់មហាសេដ្ឋី Mark Zuckerberg នៅឡើយទេ ។ ប្រាក់ខែមួយខែក្បែរមួយម៉ឺន នរណាមិនចង់ធ្វើ?
ចែករំលែកព័តមាននេះ