ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ទិញ iPhone X គួរ​ទិញ​ស្រោម​មុខ​នេះ​ផង បើ​មិន​ចង់​…

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា នៅ​លើ​វេ​ប​សាយ Taobao ប្រទេស​ចិន មាន​ដាក់​លក់​ស្រោម​មុខ​ពាក់​ការពារ​គេ​លួច​ដោះ​សោរ​ទូរស័ព្ទ​ពេលដេក​លក់ ។

នៅ​ក្នុង​ការ​ប្រកាស​ចេញ iPhone X កាលពី​ថ្ងៃ​អង្គារ បាន​ឲ្យ​យើង​ដឹង​ថា iPhone X ដែល​ជា​iPhone ធ្វើ​ឡើង​សម្រាប់​គម្រប់​ខួប iPhone ដប់​ឆ្នាំ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ប្រើ​មុខ​ម្ចាស់​ទូរស័ព្ទ ។ បច្ចេកវិទ្យា​នេះ ធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា ចុះបើ​ម្ចាស់​ទូរស័ព្ទ​ដេក​លក់ តើ​គេ​អាច​នឹង​លួច​ទូរស័ព្ទ iPhone X យក​មក​ដាក់​ទល់មុខ​ម្ចាស់ ដើម្បី​ដោះ​សោរ​បាន​ដែរ​ឬទេ ។ ពិត​ណាស់​គឺ​មិន​បាន​ទេ ប្រសិនបើ​ទិញ​ស្រោម​មុខ​ពិសេស​នេះ ទៅ​ប្រើប្រាស់ ។

ពិតជា​នឹក​ស្មាន​មិន​ដល់ ចំពោះ​ការ​ការពារ​បែប​នេះ​! ស្រោម​មុខ​ដែល​ដាក់​លក់​នោះ មាន​តម្លៃ​ត្រឹមតែ​៣៩​យន់​ចិន ។ តើ​ម្ចាស់​ទូរស័ព្ទ​ត្រូវ​ពាក់​ស្រោម​មុខ​នេះ​ដេក​រហូត​ឬ​យ៉ាងណា?