ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​លោក កឹ​ម សុខា បន្ត​វាយប្រហារ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កូនស្រី​ច្បង​លោក កឹ​ម សុខា ប្រធាន​គណបក្សប្រឆាំង​គឺ​កញ្ញា កឹ​ម មនោ​វិទ្យា

រាជធានី​ភ្នំពេញ ៖ កូនស្រី​ច្បង​លោក កឹ​ម សុខា ប្រធាន​គណបក្សប្រឆាំង​គឺ​កញ្ញា កឹ​ម មនោ​វិទ្យា បាន​នឹង​កំពុង​ប្រើប្រាស់​បណ្តា​យ​សង្គម Twitter រិះគន់​អ្នកតំណាង​រាស្ត្រ និង​មន្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​មានការ​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហាញខ្លួន​នៅ​ទី​សាធារណៈ ក៏​ដូច​ជា​រឹតត្បិត​ក្នុង​ការ​បញ្ចេញមតិ​ក្នុង​បណ្តា​យ​សង្គម ដោយសារ​តែ​ភ័យ​ខ្លាច ។

កញ្ញា កឹ​ម មនោ​វិទ្យា បាន​រំលេច​សារ​ជា​លើក​ដំបូង​ក្នុង​គណនី Twitter របស់​នាង​កាលពី​ថ្ងៃ​ទី ១៣ ខែកញ្ញា បង្ហាញ​ការ​សោកស្តាយ​ដែល​មាន​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​តិច​ជាង​១០​រូប បង្ហាញខ្លួន​ជា​សាធារណៈ​ដើម្បី​ចូលរួម​ពិធី​សាសនា​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់​ដោយ​ការ​គប់​គ្រាប់បែក​កាលពី​ឆ្នាំ ១៩៩៧ នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ។

កញ្ញា​បាន​សរសេរ​ថា​៖ “​តំណាងរាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តិច​ជាង ១០ នាក់​មាន​ភាព​ក្លាហាន​ដើម្បី​បង្ហាញខ្លួន ហើយ​អ្នក​ផ្សេង​ទៀត​កំពុង​ភ័យ​ខ្លាច ហើយ​ជៀសវាង​បង្ហាញ​វត្ត​មាននៅ​ទី​សាធារណៈ​។ តើ​យើង​អាច​ដំណើរការ​បាន​ដោយ​របៀប​ណា?” ។

ជា​ថ្មី​ម្តងទៀត កញ្ញា កឹ​ម មនោ​វិទ្យា ដែល​មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​សរសេរ​សារ​ក្នុង​គណនី Twitter របស់​នាង​ម្តង​នាង​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា បង្ហាញ​ការ​ខកចិត្ត​ម្តងទៀត​ដែល​ថ្នាក់ដឹកនាំ​និង​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​កំហិត​ដោយ​ខ្លួនឯង​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ៕