ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នាយ៉ាង​ខ្លាំង ក្រោយ​ការ​ដោះ​លែង​ប៉ូលិស​

6 ឆ្នាំ មុន

សមាជិក​កងកម្លាំង​សន្តិសុខ​១០​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ជាមួយ​ពួក​បាតុករ​នៅ

សហរដ្ឋអាមេរិក ៖ សមាជិក​កងកម្លាំង​សន្តិសុខ​១០​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ជាមួយ​ពួក​បាតុករ​នៅ​ទីក្រុង ST LOUIS រដ្ឋ​មី​ស៊ូ​រី ដែល​នៅ​ទីនោះ​បាតុកម្ម​ដោយ​សន្តិវិធី​មួយ​បាន​ប្រែ​ក្លាយទៅជា​អំពើ​ហិង្សា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ក្រោយ​ការ​ដោះ​លែងឱ្យ​រួចខ្លួន អតីត​ប៉ូលិស​ស្បែក​សម្នាក់ ដែល​បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ​ម្នាក់​កាលពី​ឆ្នាំ​២០១១ សង្ស័យ​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន ។

ការ​ប៉ះទង្គិច​គ្នា​កើត​មាន ខណៈ​ពួក​បាតុករ​ចាក​ចេញពី​ច្រកចូល​តុលាការ​ដែល​ប្រកាស​សាលក្រម​លើកលែង​ការ​ចោទប្រកាន់​អតីត​ប៉ូលិស​ស្បែក​ស​នេះ ហើយ​លើកគ្នា​ទៅ​កាន់​សង្កាត់​មួយទៀត ។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាញ់​គ្រាប់​កៅស៊ូ​ពេល​ពួក​បាតុករ​គប់ និង​វាយ​បំបែក​កញ្ចក់ ព្រមទាំង​វាយប្រហារ​លើ​ទីតាំង​ពាណិជ្ជកម្ម​នានា ហើយ​គប់​ដុំ​ថ្ម និង​ដប​ទឹក​ដាក់​ប៉ូលិស ។ ផ្ទះ​របស់​អភិបាលក្រុង ST LOUIS លោកស្រី LYDA KREWSON ក៏​រង​ការ​វាយប្រហារ​ដែរ ។ ប៉ូលិស​គូសបញ្ជាក់​ថា ប៉ូលិស​១០​នាក់​រង​របួស ហើយ​មនុស្ស​យ៉ាងតិច​២៣​នាក់​ត្រូវ​ចាប់ខ្លួន ។ ក្រោយ​អំពើ​ហិង្សា​ទាំងនេះ ក្រុម​តន្ត្រី ROCK U2 បាន​លុប​ចោលការ​ប្រគំ​តន្ត្រី​ដែល​ខ្លួន​ត្រូវធ្វើ​នៅ​ក្រុង ST LOUIS នា​យប់​ថ្ងៃ​ទី​១៦ កញ្ញា ដោយ​លើក​ហេតុផល​ពី​បញ្ហា​សន្តិសុខ​សម្រាប់​អ្នក​ទស្សនា ៕