ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ពិឃាត​បា.ញ់​មី​ស៊ី​ល​នៅ​សមុទ្រ​

6 ឆ្នាំ មុន

ផ្នែក​សារព័ត៌មាន​របស់​កង​នាវាចរណ៍​សមុទ្រ​ខាងជើង​ប្រកាស​នា​ថ្ងៃ​ទី​១៦ កញ្ញា ថា

ប្រទេស​រុ​ស្ស៊ី ៖ កង​នាវាចរណ៍​សមុទ្រ​ខាងជើង​រុ​ស្ស៊ី​កំពុង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​បា​រ៉ែ​ន ហើយ​បណ្តា​នាវា​បាញ់​មី​ស៊ី​ល​នឹង​ធ្វើការ​បាញ់​គ្រាប់​ពិត​នា​ពេល​ខាង​មុខ​នេះ ។

ផ្នែក​សារព័ត៌មាន​របស់​កង​នាវាចរណ៍​សមុទ្រ​ខាងជើង​ប្រកាស​នា​ថ្ងៃ​ទី​១៦ កញ្ញា ថា កង​នាវាចម្បាំង​នៃ​កង​នាវាចរណ៍​សមុទ្រ​ខាងជើង​ដឹកនាំ​ដោយ​នាវា​ពិឃាត​នុយក្លេអ៊ែរ PETR VELIKI បាន​ធ្វើ​ត្រាប់​វាយប្រហារ​ប្រឆាំង​នា​វាស​ត្រូវជា​ច្រើន​ពេល​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​បា​រ៉ែ​ន ។

ផ្នែក​សារព័ត៌មាន​នេះ​គូសបញ្ជាក់​ថា នាវា​ជួយ​ទ្រទ្រង់​ជា​ច្រើន​គ្រឿង ព្រមទាំង​នាវា​សណ្តោង​ជួយ​សង្គ្រោះ SB-523 NIKOLAI TCHIKER និង​នាវា​ដឹក​ជញ្ជូន MANYTCH បាន​ដើរតួ​ជានា​វាស​ត្រូវ ។ យន្តហោះ​ប្រយុទ្ធ​ប្រឆាំង​នាវាមុជទឹក​ធុន ILIOUCHINE IL-38 ហោះហើរ​ពីលើ​តំបន់​កំណត់​មួយ ដើម្បី​សម្របសម្រួល​សម្រាប់​ការ​វាយប្រហារ ។ បណ្តា​នាវា​បាន​បាញ់​មី​ស៊ី​ល ហើយ​នាវាមុជទឹក​នុយក្លេអ៊ែរ​មួយ​គ្រឿង បាន​បាញ់​បណ្តា​គ្រាប់បែក​បុក ដើម្បី​កម្ទេច​បណ្តា​គោលដៅ ។ បណ្តា​នាវាចម្បាំង​ពេល​នេះ​បាន​បាញ់​មី​ស៊ី​ល​ត្រង់​ទៅ​លើ​ត្រួតពិនិត្យ​ដោយ​រ៉ា​ដា ។ ការ​បាញ់​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​នាវា​ពិត​នឹង​ធ្វើ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​នៅ​សមុទ្រ​បា​រ៉ែ​ន ៕