ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​និយាយ​ទៅ​កាន់​អាមេរិកថា ចង់​ធ្វើ​ឱ្យ​…

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA អះអាង​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ថា

ប្រទេស​កូរ៉េ​ខាងជើង ៖ បន្ទាប់​ពី​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​កាត់​ពីលើ​ប្រទេស​ជប៉ុន និង​២​ស​ប្តា​ហ៍​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​របស់​ខ្លួន ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA អះអាង​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ថា កូរ៉េ​ខាងជើង​មាន​បំណង​ចង់​បង្កើត​តុល្យភាព​នៃ​កម្លាំងយោធា​ជាមួយ​សហរដ្ឋ​អាមេ​រិ​ក ។

KCNA បាន​ដកស្រង់​សម្តី​របស់​លោក​គី​ម ជុង​អ៊ុ​ន ដែល​ថ្លែង​ថា ទិស​ដៅ​ចុង​ក្រោយ​របស់​យើង​ គឺ​បង្កើត​ឱ្យ​មាន​តុល្យភាព​នៃ​កម្លាំង​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក​ដែល​នឹង​លែងឱ្យ​បណ្តា​មេដឹកនាំ​អា​មេ​រិ​ក​ឈប់​និយាយ​ទៀត​ពី​ការ​ជ្រើសរើស​ខាង​យោធា​ប្រឆាំង​កូរ៉េ​ខាងជើង ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ដូ​ណា​ល់ ត្រាំ គឺ​លោក MCCMASTER និយាយ​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ថា ការ​ជ្រើសរើស​ខាង​យោធា​ត្រូវ​បាន​គ្រោង និង​ថា ការ​អត់ធ្មត់​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ឈាន​ដល់​កម្រិត​របស់​វា ក្រោយ​ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ដែល​ធ្វើ​ឡើង​៤​ថ្ងៃ ក្រោយ​ការ​អនុម័ត​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប លើ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​របប​ក្រុង​ព្យុ​ង​យ៉ាង ។

KCNA បន្ត​ថា ការ​បាញ់​សាកល្បង​នេះ​អាច​បង្ហាញ​ពី​សមត្ថភាព​ប្រយុទ្ធ និង​ភាព​គួរ​ឱ្យ​ជឿជាក់​នៃ​មី​ស៊ី​ល HWASONG-12 ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​មួយ ដោយ​មី​ស៊ី​ល​នេះ​បាន​ទៅ​ដល់​គោលដៅ​របស់​ខ្លួន​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ក្រោយ​ហោះ​កាត់​ពីលើ​កោះ​ហុ​ក​កៃ​ដូ​ជប៉ុន ។ ការ​បាញ់​សាកល្បង​នេះ​ដឹកនាំ​ធ្វើ​ផ្ទាល់​ដោយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ដែល​អះអាង​ថា កូរ៉េ​ខាងជើង​ជិត​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ទោះបី​មានទណ្ឌ​កម្ម​របស់​អន្តរជាតិ ។

ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី​នេះ​ញ៉ាំង​ឱ្យ​មានការ​ថ្កោលទោស​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​រួម​ប្រជុំ​ជា​បន្ទាន់ ហើយ​ក្រុមប្រឹក្សា​នេះ​និយាយ​​ថា វា​ជា​ការ​គំរាមកំហែង​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​ជា​សមាជិក ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ឯកអគ្គរដ្ឋទូត​ចិន លោក CUI TIANKAI បាន​ស្នើ​ដល់​សហរដ្ឋ​អា​មេ​រិ​ក​ឱ្យ​ផ្អាក​ការ​គំរាមកំហែង​លើ​កូរ៉េ​ខាងជើង ។ លោក​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា សហរដ្ឋ​អា​មេ​រិ​ក​ត្រូវ​បញ្ឈប់​ធ្វើការ​គំរាមកំហែង​ថ្មី​ៗ ហើយ​ត្រូវ​ជំរុញ​បន្ថែម​ទៀត​ស្វែងរក​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព​នានា​សម្រាប់​ការ​បើក​ការ​ចរចា​ឡើង​វិញ ៕