ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​យើង​គួរ​ចាប់ផ្តើម​វិនិយោគ​លើ​អចលនទ្រព្យ​ប្រភេទ​ណា ?

6 ឆ្នាំ មុន

សម្រាប់​អ្នក​វិនិយោគ​ទាំងឡាយ​ដែល​ចង់​ចាប់ផ្តើម​វិនិយោគ​ក្នុង​អចលនទ្រព្យ អ្នកខ្លះ​ក៏​មិនដឹង​ថា

សម្រាប់​អ្នក​វិនិយោគ​ទាំងឡាយ​ដែល​ចង់​ចាប់ផ្តើម​វិនិយោគ​ក្នុង​អចលនទ្រព្យ អ្នកខ្លះ​ក៏​មិនដឹង​ថា នឹង​ចាប់ផ្តើម​ពី​ត្រង់​ណា​មុន ព្រោះ​ការ​វិនិយោគ​អចលនទ្រព្យ​មាន​ច្រើន​រូបភាព និង​ច្រើន​ប្រភេទ​ឲ្យ​ជ្រើសរើស មុន​ការ​វិនិយោគ​ក្នុង​ផ្នែក​ដទៃ ។

លោក​អ្នក​ដែល​គិត​ចង់​ចាប់ផ្តើម​វិនិយោគ​ផ្នែក​នេះ គួរ​សិក្សា​ពី​មូលដ្ឋាន​គ្រឹះ​នៃ​អចលនទ្រព្យ​ថា មាន​រូបរាង​បែប​ណា ? ប្រភេទ​ណា ? ព្រោះ​វា​មិន​ងាយស្រួល​ដូច​ការ​គិត​ទេ ។ ថ្ងៃនេះ យើង​នឹង​ណែនាំ​ត្រួស​ៗ​ថា មុន​នឹង​វិនិយោគ តើ​យើង​ត្រូវ​សង្កេត​អ្វី​ជា​គោល និង​វិភាគ​មើល​ថា ចុង​ក្រោយ គួរ​ជ្រើសរើស​អ្វី​ដើម្បី​ឲ្យ​សម​ស្រប​ជាមួយ​យើង​ខ្លាំង​បំផុត ។

១-​វិនិយោគ​អចលនទ្រព្យ​ក្នុង​ក្រុង និង​ជាយក្រុង ៖
ជា​ចំណុច​ដែល​បាន​ជជែក​គ្នា​យ៉ាងច្រើន​ជាមួយ​ទីតាំង​របស់​អចលនទ្រព្យ​ថា តើ​គួរ​ជ្រើសរើស​ក្នុង​ក្រុង ឬ​ជាយក្រុង​ល្អ ? ពិត​ណាស់​ថា បើ​ត្រូវការ​ប្រើប្រាស់​ផល​តបស្នង​ល្អ និង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​បំផុត គឺ​ត្រូវតែ​ជាទី​តាំង​រីក​ចម្រើន​ក្នុង​ក្រុង ប៉ុន្តែ​ប្រធានបទ​សំខាន់​គឺ «​តម្លៃ​» របស់​អចលនទ្រព្យ​ក្នុង​ក្រុង​នោះ​ខ្ពស់ រហូត​ដល់​មនុស្ស​ខ្លះ​ទិញ​មិន​បាន​។ បើ​ចេញ​មក​ជុំវិញ​ក្រុង​បន្តិច​វិញ យើង​នឹង​ទទួល​បាន​តម្លៃ​ធូរ​ថ្លៃ​ជាង ប៉ុន្តែ​ទាំងនេះ​ចង់​ឲ្យ​ផ្អែក​លើ​មូលដ្ឋាន​នៃ «​និន្នាការ​នា​ពេល​អនាគត​» ថា ទីតាំង​ជាយ​ក្រុង​មាន​សក្តានុពល​ខ្លាំង​តិច​ប៉ុនណា ។

២-​វិនិយោគ​លំនៅ​ឋាន និង​ខុន​ដូ ៖
រឿង​មួយទៀត​ដែល​ជា​បញ្ហា​មិនដឹង​ថា នឹង​ជ្រើសរើស​វិនិយោគ​អ្វី​ល្អ​រវាង​ផ្ទះ និង​ខុន​ដូ ? ការ​វិនិយោគ​ទាំង​២​នេះ គឺ​មាន​ចំណុច​ល្អ និង​មិនល្អ​ខុស​ៗ​គ្នា ។

ការ​​វិនិយោគ​ខុន​ដូ គឺ​ពេញ​និយម​សម្រាប់​មនុស្ស​សម័យ​ថ្មី ដោយ​ការ​រចនា​ស្រស់​ស្អាត ងាយស្រួល​ធ្វើ​ដំណើរ មាន​ឲ្យ​ជ្រើសរើស​ច្រើន ដែល​យើង​តែង​ឃើញ​អតិថិជន​ដង្ហែ​គ្នា​កក់​ខុន​ដូ​តម្លៃ​ថោក​ៗ​ទុក​កេង​ចំណេញ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​សម្រាប់​ខុន​ដូ គឺ​ការ​ផ្គត់ផ្គង់​លើសលប់ (Over supply) បាន​មក​ងាយ ។ យើង​ឃើញ​ថា ទីតាំង​ខ្លះ ខុន​ដូ​រីក​ដុះដាល​ដូច​ផ្សិត ខុន​ដូ​ខ្លះ​លក់ដាច់ និង​ខ្លះ​ទៀត​លក់​មិន​ដាច់ ប៉ុន្តែ​ចំណុច​ល្អ​របស់​ខុន​ដូ គឺ​ងាយស្រួល​ថែទាំ តម្លៃ​ជា​រួម និង​តម្លៃ​មិន​ខ្ពស់​ដូច​លំនៅ​ឋាន ។

ចំណែក​គុណសម្បត្តិ​លំនៅ​ឋាន​វិញ ដូច​ជា Townhouse គឺ​គូប្រជែង​តិច ទីតាំង​មួយ​ចំនួន​ស្ទើរតែ​គ្មាន​ការ​ប្រកាស​ជួល ។ ចំណែក​គុណវិបត្តិ វិញ គឺ​តម្លៃ​ខ្ពស់ ពិបាក​រក​ទិញ ពិបាក​ថែទាំ ព្រោះ​មាន​កន្លែង​ត្រូវ​ថែទាំ​ច្រើន ។

៣-​វិនិយោគ​អចលនទ្រព្យ​ថ្មី និង​ចាស់ ៖
ក្រៅពី​ការ​ជ្រើសរើស​ទីតាំង​ហើយ​នោះ ប្រភេទ​អចលនទ្រព្យ​នៅ​ត្រូវ​មក​សម្រេចចិត្ត​ទៀត​ថា នឹង​ទិញ​អចលនទ្រព្យ​ថ្មី ឬ​ចាស់​ល្អ0x017d7 បើ​ទិញ​ក្នុង​គម្រោង​ថ្មី យើង​នឹង​ទទួល​បាន​គ្រប់យ៉ាង​ជា​របស់​ថ្មី សម្ភារ​ម៉ាក​ថ្មី ជា​លំនៅ​ឋាន​ម៉ូ​ដ​ថ្មី ប៉ុន្តែ​ហានិភ័យ គឺ​អាច​នឹង​ជួប​បញ្ហា​ផ្ទះ​សាងសង់​មិន​ទាន់​រួចរាល់​តាម​កំណត់ ធ្វើ​ឲ្យ​យើង​ត្រូវ​បង់​រំលស់​ប្រាក់​ជា​រឿយ​ៗ ។ បើ​ក្រឡេក​មើល​មុំ​នឹង​ការ​វិនិយោគ​វិញ គឺ​ស្មើនឹង​យើង​មាន​តែ​ការ​ចំណាយ ដោយនៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​មក​វិញ ឬ​ថ្លៃ​ឈ្នួល​ចូល​មក​ឡើយ ព្រោះ​ត្រូវ​រង់ចាំ​គម្រោង​នោះ​សាងសង់​រួច​ជា​មុន​សិន ។

បើ​អ្នកទិញ​គម្រោង​ទី​២ (​ចាស់​) ដែល​មាន​តម្លៃ​ថោក​ជាង សាងសង់​រួចរាល់ ព្រមទាំង​អាច​ជួល​បាន​ភ្លាម​ៗ បានឃើញ​អចលនទ្រព្យ​ពិត ធ្វើ​ឲ្យ​យើង​អាច​មើល​ពី​សភាព​ពិតប្រាកដ និង​សម្រេច​ចិត្តបាន ។ ប៉ុន្តែ​គុណវិបត្តិ គឺ​សភាព​វា​អាច​ចាស់ ឆ្លងកាត់​ការ​រស់នៅ​រួច​មក​ហើយ ដែល​ត្រង់នេះ​ត្រូវ​ស្ថិត​នៅ​លើ​ការ​សម្រេចចិត្ត​របស់​អ្នក​វិនិយោគ​ថា តើ​ចូល​ចិត្ត​បែប​ណា​ខ្លាំង​ជាង ។

ការ​រៀបរាប់​មក​ទាំងអស់ គឺ​គ្រាន់តែ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ជ្រើសរើស​វិនិយោគ​អចលនទ្រព្យ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​មាន​ចំណុច​លម្អិត​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ ។ ទោះជា​យ៉ាងណា យើង​គួរ​ជ្រើសរើស​វិនិយោគ​នូវ​អ្វី​ដែល​ខ្លួន​ស្ទាត់​ខ្លាំង​បំផុត ដូច​ជា អ្នកខ្លះ​មានផ្ទះ​នៅ​ជាយក្រុង តែង​ដឹង​ព័ត៌មាន​លម្អិត​នៃ​តំបន់​ជាយក្រុង គឺ​ពួក​គេ​មាន​ប្រៀប​ជាង​អ្នក​ដែល​មិន​ធ្លាប់​រស់នៅ​ក្នុង​ទីតាំង​នេះ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​វិនិយោគ​បាន​ល្អ និង​មាន​ហានិភ័យ​តិច ៕