ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិន សុ​ដា​លី​ស ចង់​សម្តែង​ឈុត​ស្នេហា​រោលរាល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភិន សុ​ដា​លី​ស និយាយ​ថា

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ភិន សុ​ដា​លី​សបាន​សម្តែង​ក្នុង​រឿង​«​មន្ត​ស្នេហ៍​លេខា​»​ដោយ​មាន​ឈុត​ឆាក​ស្នេហា​រោលរាល​អារម្មណ៍ ។ ភិន សុ​ដា​លី​ស ចង់​ថត​ឈុត​បែប​នេះ​ទៀត ។

កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០១៧ នៅ​បរិវេណ​រោងកុន​មេ​ជើ​ស៊ី​ណឺ​ភ្លិច​ក្នុង​ផ្សារ​ទំនើប​អុ​ី​អន រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​បើក​ការ​ចាក់​បញ្ចាំងភាពយន្ត​រឿង​«​មន្ត​ស្នេហ៍​លេខា​»​នៅ​តាម​រោងកុន ។ រឿង​នេះ​បាន​ចាក់​បញ្ចាំង​ជា​រឿង​ភាគ​ម្តង​រួច​មក​ហើយ​នៅ​លើក​កញ្ចក់​ទូរទស្សន៍​PNN ។ តួឯក​ប្រុស​ស្រី​ក្នុង​រឿង​«​មន្ត​ស្នេហ៍​លេខា​»​គឺ​អ្នក​នាង​ភិន សុ​ដា​លី​ស និង​លោក​យឹ​ម សម្បត្តិ ។

អ្នក​នាង​ភិន សុ​ដា​លី​ស ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​សំណូមពរ​ពី​ទស្សនិកជន ភាពយន្ត​រឿង​«​មន្ត​ស្នេហ៍​លេខា​»​ចាក់​ផ្សាយ​ឡើង​នៅ​តាម​រោងកុន ។ រឿង​នេះ​ប្រភព​ដើម​ជា​រឿង​ប្រលោមលោក ហើយ​កែសម្រួល​ជា​ខ្សែភាពយន្ត ។ ការ​បញ្ចាំង​តាម​ទូរទស្សន៍ គឺ​ទស្សនិកជន​មើល​សាច់​រឿង​មិន​បាន​ជាប់លាប់ ដូច្នេះ​អាច​មើល​សាច់​រឿង​ចប់​ចុង​ចប់​ដើម​នៅ​រោងកុន​ម្តង ។

ភិន សុ​ដា​លី​ស និយាយ​ថា​«​ក្នុង​នាម​ជា​តួឯក​ស្រី​ចរិត​សម្តែង​គឺ​មិន​ដែល​សម្តែង​ពី​មុន​មក​នោះ​ទេ ភាគច្រើន​អ្នក​ជ្រើសរើស​នាង​ខ្ញុំ​ថា​រឿង​នេះ​មាន​ឈុត​សិច​ស៊ី ឱប​ថើប​ស្រើបស្រាល ដូច្នេះ​ពី​ដំបូង​ចង់​ដកថយ តែ​ពេល​មើល​សាច់​រឿង អាន​ហើយ​ក៏​ស្រឡាញ់ ក៏​ចាប់ផ្តើម​យល់ព្រម​ថត ។ យ៉ាងណាមិញ​ក្រោយ​ឆ្លងកាត់​ហើយ យើង​យល់​ថា​វា​ជា​សិល្បៈ នាង​ខ្ញុំ​នឹង​បន្ត​ថត​របៀប​នេះ​មិន​ទើសទាល់​នោះ​ទេ​ប្រសិនបើ​មាន​សាច់​រឿង​តម្រូវ​» ។

លោក​អីុ​ន សុ​ភិន ចាងហ្វាង​ផលិតកម្ម​លើក​ឡើង​ថា រឿង «​មន្ត​ស្នេហ៍​លេខា​» បន្ទាប់​ពី​បញ្ចាំង​ជា​រឿង​ភាគ​នៅ​តាម​ទូរទស្សន៍​ហើយ​បាន​កាត់កង​ជា​រឿង​ដុំ​បញ្ចាំង​នៅ​រោងកុន​វិញ​ម្តង ៕